គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​សន្ដិសុខ​ក្នុង​មូលដ្ឋាន​

120
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​មានជ័យ​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ខណ្ឌមានជ័យ​ចេញ​ចូលមក​រាជធានី​ភ្នំពេញ​ពង្រឹង​កិច្ចការ​ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់​អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿង​ស្រវឹង និង​ច្បាប់​ចរាចរណ៍​ជើងគោក​នៅត្រង់ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​(Caltex)​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ស្ថិត​ក្នុងភូមិ​ទួល​រកា​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នាយ​ប់ ថ្ងៃ​អង្គា​រ៍ ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ។​

​បើតាម​មន្ត្រីនគរបាល​ខណ្ឌមានជ័យ បាន​ថ្លែង​ប្រាប់ថា ដោយមាន​ការណែនាំ​ពី​លោក ពេជ្រ កែវ​មុនី​អភិបាលខណ្ឌ​មានជ័យ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចាត់តាំង​ឲ្យ​លោក​អភិបាលរង​មា​សុភាព​ដឹកនាំ​កម្លាំងចម្រុះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​មានជ័យ​បន្ត​អនុវត្តន៍​រឹតបន្តឹង​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជាតិ​ស្រវឹង​ជាប្រចាំ​នៅតាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ខ្លួន​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផង​និង​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​នៅ​ពេលយប់​ព្រលប់ ។​

​ជាល​ទ្ឋ​ផល កម្លាំង​បាន​ត្រួតពិនិត្យ រថយន្ត​ឆ្លងកាត់​ជាង​១០០​គ្រឿង ម៉ូតូ​ឆ្លងកាត់​ចំនួន​ជិត​២០០​គ្រឿង (​ក្នុងនោះ​ម៉ូតូ​ដែល​អ្នកបើកបរ មិន​ពាក់មួក​សុវត្ថិភាព បាន​ធ្វេ​ី​ការ បង់​ផាកពិន័យ ចេញ វិក្កយបត្រ រួចរាល់​ភ្លាមៗ​តែម្ដង​) ។​អាវុធខ្លី​ឆ្លងកាត់ ចំនួន​១​ដើម​(​ម៉ាក​SIGSAUER​បង់​១​មាន​គ្រាប់​១៧​គ្រាប់ )​ដែលមាន​ច្បាប់​និង​លិខិតបញ្ជាក់​បេសកកម្ម​ត្រឹមត្រូវ​។​ចំណែកឯ​គ្រឿងញៀន​កាត់​គោលដៅ​ត្រួតពិនិត្យ​នោះទេ ប្រតិបត្តិការ​បានបញ្ចប់​នៅវេលា​ម៉ោង​២២:០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​៕S/​