គណៈបញ្ជាការ​ឯកភាព​ខេត្ត​ជំរុញ​គ្រប់​អង្ក​ភាព​ត្រៀម​បង្ក្រាប​សកម្មភាព​ក្រុម​ចលនា​ប្រឆាំង

123
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​លោក ប៉ែន កុស​ល្យ គណៈបញ្ជាការ​ឯកភាព​ខេត្ដ​ឧ​ត្ត​រ​មានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ែន​លី​ស្នងការ​នគរបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នៅ​គោលដៅ​បី​។​ក្នុង​នោះបាន​ណែនាំ​បន្ថែម​គ្រប់​អង្គភាព ឱ្យ​ពង្រឹងស្មារតី​ប្រមូលផ្តុំ​កម្លាំង​តាម​គោលដៅ​នីមួយៗ​នៅ​ច្រកព្រំដែន​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើងថា​កងកម្លាំង​នគរបាល​ក៏ដូចជា​កម្លាំង​ពាក់​ពន្ធ​ផ្សេងទៀត​នៅ​ប្រចាំ​ច្រកព្រំដែន​កម្ពុជា​ថៃ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ត្រួតពិនិត្យ​មធ្យោបាយ​សម្ភារៈប្រើប្រាស់​បំរើឱ្យ​កិច្ចការពារ​។​ត្រៀម​អន្តរាគមន៍​បង្ក្រាប​នូវ​រាល់​សកម្មភាព​ក្រុម​ឧទ្ទាម​និង​ក្រុម​ចលនា​ប្រឆាំង​ក្រៅច្បាប់​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​ស្ថេរភាព​សង្គម​។​ខណៈនោះ​លោក​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​បន្ត​ចុះ​តាម​គោលដៅ​និង​នាំយក​អំណោយ​មក​ចែកជូន​មាន​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ផងដែរ​។​

​រំលឹកថា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ច្រកព្រំដែន​កម្ពុជា​ថៃ​ចំនួន​៣​គឺ​ច្រក​ជាំ​(​ស្រុក​អន្លង់វែង​),​ច្រក​អូរ​ស្មាច់ (​ក្រុង​សំរោង​) និង​ច្រក​ជប់​គគី​(​ស្រុក​បន្ទាយ​អំពិល​)៕S/​