គណៈប្រតិភូ​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ចូលរួម​អបអរសាទរ​ជូនពរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម​នៅ​ខេត្ត​ឡុង​អាន​ប្រទេស​វៀតណាម​

44
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: តប​តាម​ការអញ្ជើញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ឡុង​អាន នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត រួមមាន លោក​អភិបាលរង​ខេត្ត លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោក​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលស្រុក​ជាប់​ព្រំដែន និង​បណ្ដា​សមត្ថកិច្ច​ឈរជើង​នៅតាម​ព្រំដែន​ខេត្ត​ទាំងពីរ​ស្វាយរៀង​-​ឡុង​អាន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អរសាទរ​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​វៀតណាម នៅ​ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​សូម​ជម្រាបជូន​ថា ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ប្រណី​ជាតិ​វៀតណាម​នៅថ្ងៃនេះ​ក៏មាន​ចូលរួម​ពី​ប្រតិភូ​ខេត្តព្រៃវែង​ផងដែរ ដឹកនាំ​ដោយ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ជាមួយនេះ​គណៈប្រតិភូ​ខេត្ត​ទាំងពីរ ជា​រៀងរាល់ឆ្នាំ​តែងតែ​ចូលរួម​អបអរសាទរ​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​វៀតណាម ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​វៀតណាម នៅ​ខេត្ត​ឡុង​អាន ក្នុងនាម​ជា​ខេត្ត​មាន​ភូមិ​ផង​របង​ជិតគ្នា ដោយ​ស្មារតី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​៕ ល​