គណៈប្រតិភូ​ថៃ​ជួប​សំណេះសំណាល និង​ចងមេត្រី​ភាពជា​មួយ​ស្នងការ​ខេត្តបាត់ដំបង​

1553
ចែករម្លែក

បាត់ដំបងៈ គណៈប្រតិភូ​ថៃ​មាន​លោក​មេឃុំ Bun sub Klaewkla ស្រុក​កែង​ខេត្ត​រាក់​យ៉ង លោក SNguan Sang WOng kit ផ្នែក​ពាណិជ្ជកម្ម​ខេត្ត​ច័ន្ទ​បុរី លោក Chat Cha Wal To sopon អធិការ​ស្រុក​ប៉ូ​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី និង​មានការ​សម្របសម្រួល​ទំនាក់ទំនង​ព្រំដែន​ខែ្មរ ថៃ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទី សុខា​និង​លោក​មាស វណ្ណៈ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​។ ចូលរួម​ក្នុង​ការជួប​សំណេះសំណាល​នេះដែរ មាន​លោក លោកស្រី​ស្នងការរង និង​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​មួយចំនួនទៀត​។

​លោក ជ្រិ​ន ប្រុស មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បាន​បញ្ជាក់ថា ការជួប​សំណេះសំណាល​នេះ ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ណ៍​ទំនាក់ទំនង​គ្រប់​វិស័យ​មាន វិនិយោគ សេដ្ឋកិច្ច និង​នាំចេញ នាំចូល ភោគផល​កសិកម្ម​រវាង​ខេត្ត​ជាប់​ព្រំដែន​នឹង​គ្នា និង​មក​ទស្សនកិច្ច​នៅ​តំបន់​កំសាន្ត និង​រមណីយដ្ឋាន​មួយចំនួន ក្នុង​ខេត្តបាត់ដំបង​ផងដែរ​។​

​សូមបញ្ជាក់ថា កន្លងមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ខេត្ត​ធ្លាប់មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​អភិបាលខេត្ត​ច័ន្ទ​បុរី លោកស្នងការ​ខេត្ត​ច័ន្ទ​បុរី អាជ្ញាធរ​និង​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខែ្មរ ថៃ​ផង​នោះ ថ្ងៃនេះ ក្រុមការងារ​ក៍​ដូច​អាជីវករ​ថៃ បានមក​ជួប​និង​លោកស្នងការ​ខេត្ត ដើម្បី​រិត​ចំណង​មេត្រីភាព​បន្ថែមទៀត និង​បាន​នាំមក​ជូន​នូវ​រូបសំណាក​ព្រះ​ចៅ​ថៃ​ជិះសេះ និង​ផ្លែឈើ​ជាច្រើន ព្រមទាំង​មាន​ហូបបាយ​សាមគ្គី​ជាមួយគ្នា​ផងដែរ​៕ ដោយ​៖ គ្រញូង​

លោ​កស ថេត​ស្នងការ​ខេត្ត លោក​មេឃុំ​ភាគី​ថៃ និង​ពាណិជ្ជករ​ថៃ ថតរូប​រួមគ្នា (​រូប​៖ គ្រញូង​)