គណៈប្រតិភូ​យូ​ន​ណាន ចូល​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​

694
ចែករម្លែក

​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ គណៈប្រតិភូ​ចិន​ដែល​ចូលរួម​កម្មវិធី​បំពេញ​ទស្សនកិច្ច​ទៅ វិញ​ទៅមក​រវាង​ប្រទេស​ចិន និង​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេគ្គង​លើក​ទី​៦ បាន​ទៅ​ចូល​សម្ដែង​ការគួរសម​ជាមួយ​លោក​ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ។ ភាគី​ទាំង​ពីរបាន​ពិគ្រោះ​ពិភាក្សាគ្នា​អំពី​ការបង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​-​កម្ពុជា និង​ការជំរុញ​ការអភិវឌ្ឍ​យន្តការ​ផ្លាស់ប្ដូរ​ទស្សន​កិច្ច​ទៅវិញទៅមក តាម​ពេល​កំណ​ត់នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ជាដើម ។​

​លោក ខៀវ កាញារីទ្ធ បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ការមកដល់​នៃ​គណៈប្រតិភូ​ចិន ។ លោក​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​រក្សា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតល្មួត​ជាមួយ​ខេត្ត​យូ​ន​ណាន​ហើយ​បាន​ចាត់ បញ្ជូន​គណៈប្រតិភូ​កម្ពុជា​ទៅ​សិក្សា​នៅ​ខេត្ត​យូ​ន​ណាន​តាម​ពេល​កំណត់ ។ ភាគី​ចិន និង​កម្ពុជា បានទទួល​លទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​ធ្វើ​កិច្ច​សហ​ប​ត្រិ​ប​ត្ត​ការ​គ្រប់​ជ្រុងជ្រោយ​រវាង​កាសែត ទូរទស្សន៍ និង​ទស្សនា​វ​ដ្តី​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន និង​កំពុង​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត ស្ពាន​សម្រាប់​ត​ភ្ជាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន ។ លោក​សង្ឃឹមថា ប្រព័ន្ធ​ផ្សព្វ ផ្សាយ​នៃ​ប្រទេស​ទាំងពីរ​នឹង​អាច​បង្កើន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​មានការ​យល់ដឹង​គ្នា​កាន់តែ ស៊ីជម្រៅ​តាមរយៈ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។​

​លោក​ប្រធាន​គណៈប្រតិភូ​ចិន និង​ជា​អ្នកទទួលខុសត្រូវ​នៃ​ការិយាល័យ​ព័ត៌មាន​សាលា​រដ្ឋបាល ខេត្ត​យូ​ន​ណាន​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កម្ពុជា ។ លោក​ប្រធាន​គណៈប្រតិភូ​ចិន​បាន​ថ្លែងថា គំនិត​ផ្ដួចផ្ដើម “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” បាន​នាំមក​នូវ​ការ​លា​នុ​វត្ត​ភាព​កាន់តែ​ល្អប្រសើរ​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង ខេត្ត​យូ​ន​ណាន និង​ប្រទេស​កម្ពុជា ។ សាលា​រដ្ឋបាលខេត្ត​យូ​ន​ណាន​នឹង​អញ្ជើញ​ឲ្យ​គណៈ ប្រតិភូ​សារព័ត៌មាន​ក​ម្ពុ​ជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​យូ​ន​ណាន​តាមរយៈ​ពិព័រណ៍​ចិន​-​អាស៊ី ខាងត្បូង និង​ពិព័រណ៍​ពាណិជ្ជកម្ម​ជាដើម ព្រមទាំង​បង្កើតជា​វេទិកា​សម្រាប់​ជំរុញ​ការ ឈ្វេងយល់​គ្នា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ខេត្ត​យូ​ណាន និង​ប្រទេស កម្ពុជា ៕ ដោយ ចាំង​យូយ ស៊ឺន​យ៉ាន និង​ហ្វឺ​ង​យ៉ា​សៀន​