គណៈប្រតិភូ​យោធា​វៀតណាម​ជូនពរ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

237
ចែករម្លែក
  • 16
    Shares

ដោយ​៖ សេង​ឃួន / ខេត្តក្រចេះ​៖ គណៈប្រតិភូ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម អ​ញ្ចើ​ញ​ចូលជួប​សំណេះសំណាល និង​គោរព​ជូនពរ​លោក ណៃ តឹង​ឡឹង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ស្ថិតក្នុង​បរិវេណ​តំបន់សឹករង​ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

​លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ បានបញ្ជាក់​អំពី​ស្ថានភាព​នៅតាម​ព្រំដែន គោលជំហរ កិច្ចសហប្រតិបត្តិការ​ណ៍ កិច្ចការ​ទំនាក់​ទំ​នង់​គ្នា​រវាង​ខេត្ត​ទាំងពីរ នៃ​ប្រទេស​ទាំងពីរ​មាន​ភាពរលូន និង​ជោគជ័យ​នាពេល​កន្លងមក​។​

​លោក​មេបញ្ជាការ ក៏បាន​បន្តថា កងទ័ព​នៃ​ប្រទេស​ទាំងពីរ នឹង​ពង្រឹងពង្រីក​រឹតបន្តឹង​ចំណង់មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួ​ស​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន កម្ពុជា​-​វៀតណាម និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស​អាជីវ​ករ ប្រជាពលរដ្ឋ អ្នកជំងឺ និយាយ​ជារួម​គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​តែម្តង​។​

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ គណៈប្រតិភូ​វៀតណាម ក៏បាន​ចូលរួម​អបអរសាទរ និង​គោរព​ជូនពរ ជូន​ចំពោះ លោក ណៃ តឹង​ឡឹង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ កង​កម្លាំងយោធា​ខេត្តក្រចេះ ព្រមទាំង​ប្រជាជន​ខ្មែរ​ទាំងមូល​ឲ្យ មាន​សុខ​ភាពល្អ សំណាងល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​ចំណង់មិត្តភាព​រវាង​ខេត្ត និង​ប្រទេស​ទាំងពីរ កាន់តែ​ប្រសើរឡើង​ទ្វេ​រដង ម៉ឺន​ឆ្នាំៗ​៕ ល​