គណៈប្រតិភូ​អង្គទូត​នានា​ចំនួន ៥៣​រូប ប្រចាំ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ​អញ្ជើញ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ខេត្តសៀមរាប

283
ចែករម្លែក

​​ដោយ:​បាយ័ន​/​សៀមរាប ៖ ​នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាងឱ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ទទួល​ដំណើរ​ការអញ្ជើញ​មកដល់​របស់​គណៈប្រតិភូ​អង្គទូត​នានា​ចំនួន ៥៣​រូប ប្រចាំ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ។ ពិធី​ទ​ទូល​ដំណើរ​មកដល់​របស់​អង្គទូត​នាពេលនេះ មានការ​អញ្ជើញ​ចូលរួម​ពីលោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ និង លោក លោកស្រី មន្ត្រីរាជការ​ស្រុក​ក្រឡាញ់ កងកម្លាំងប្រដាប់អាវុធ។​

គណៈប្រតិភូ​អង្គទូត​ដែល​បាន​អញ្ជើញ​មកដល់​ទឹកដី​សៀមរាប​អង្គរ​នេះ ក្នុង​គោលបំណង​បំពេញ​ទស្សនកិច្ច​សិក្សា​ក្នុង​ខេត្តសៀមរាប ជាពិសេស​ប្រាង្គ​ប្រាសាទបុរាណ ​ចាប់ពី​ថ្ងៃទី ១១- ១៤ ខែកក្កដា ឆ្នាំ ២០១៩៕B/Ha