គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់​អនុម័ត​ផែនការ​ពង្រីក​ទិដ្ឋាការ​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ​

391
ចែករម្លែក

​គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់​បានអនុម័ត​ផែនការ​មួយ​ដើម្បី​ពង្រីក​ប្រព័ន្ធ​ទិដ្ឋាការ ដោយ​អនុញ្ញាតឱ្យ​ប្រជាជន​មកពី​ខាងក្រៅ​សហភាព​អឺរ៉ុប​ស្វែងរក​ការងារ​ធ្វើ ខណៈដែល​ខ្លួន​ព្យាយាម​ដោះស្រាយ​កង្វះ​កម្មករ​ជំនាញ​។​

​ក្រុម​រដ្ឋមន្ត្រី​ក៏បាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​នូវ​ផែនការ​មួយ​ដើម្បី​ដោះស្រាយ​ស្ថានភាព​របស់​ជន​សុំ​សិទ្ធិ​ជ្រកកោន​ដែល​បាន​ស្វែងរក​ការងារ​រយៈពេល​វែង​នៅ​ប្រទេស​អាល្លឺម៉ង់​និង​ត្រូវបានធ្វើ​សមាហរណកម្ម​យ៉ាង​ល្អ​។​

​ទិដ្ឋាការ​មាន​រយៈពេល​កំណត់​ដែល​បច្ចុប្បន្ន​អាច​រកបាន​សម្រាប់តែ​និស្សិត​បញ្ចប់​ការសិក្សា នឹង​ត្រូវបាន​ពង្រីក​ដ​ល់​ជនអន្តោប្រវេសន៍​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​និង​ចំណេះដឹង​ផ្នែក​ភាសា​អាល្លឺម៉ង់​។ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​ហ៊ូ​បឺ​ធូ​ស ហៀ​ល បាន​និយាយថា គោលបំណង​សំខាន់​គឺ​ឱ្យ​ប្រព័ន្ធ​ដែល​ពួក​រដ្ឋមន្ត្រី​បាន​ព្រមព្រៀង​ជាគោលការណ៍​កាលពី​ខែតុលា ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០២០​។​

​ដូច​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃទៀត​ដែរ អាល្លឺម៉ង់​កំពុង​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​រវាង​តម្រូវការ​ទីផ្សារការងារ​របស់ខ្លួន​ដែល​សម្បូរ​មនុស្ស​ចាស់ និង​ការព្រួយបារម្ភ​អំពី​អន្តោប្រវេសន៍​៕ ដោយ៖ កញ្ញាដាលីស

អធិការបតី​អាល្លឺម៉ង់ លោកស្រី​អ៊ែន​ជែ​ល​ឡា មឺ​គែល ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ
អធិការបតី​អាល្លឺម៉ង់ លោកស្រី​អ៊ែន​ជែ​ល​ឡា មឺ​គែល ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ