គណៈរដ្ឋមន្រ្តីនីតិកាលទី ៦ បើកកិច្ចប្រជុំលើកដំបូងនៅព្រឹកនេះ

2920
ចែករម្លែក
  • 1
    Share

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភាបានចាប់ ផ្តើមហើយនាព្រឹកថ្ងៃទី ៧ខែកញ្ញានេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

កិច្ចប្រជុំចាប់ផ្ដើមនៅវេលាម៉ោង៨:៣០ព្រឹក ថ្ងៃទី៧ ខែ កញ្ញា ដែលមានសមាសភាពនៃគណៈ រដ្ឋមន្រ្តី ដែលស្ទើរ ១០០ ជាសមាសភាពចាស់ ។

​​តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី ៦ មាននាយករដ្ឋមន្រ្តីមួយរូប ឧបនាយករដ្ឋមន្រ្តី ១០ រូប ទេសរដ្ឋមន្រ្តីចំនួន ១៧ រូប រដ្ឋមន្រ្តីប្រតិភូអមចំនួន ១៩ រូប​ និង រដ្ឋមន្រ្តីចំនួន ២៩ រូប បណ្តាក្រសួងនៅ ដដែលទាំងអស់ ។

សមាសភាពរាជរដ្ឋាភិបាលត្រូវបានអនុម័តបង្កើតក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ហើយនៅរសៀល ថ្ងៃទី០៦ ខែកញ្ញាបានចូលធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្ តព្រះមហាក្សត្រ ៕