គណៈ​អភិបាលខេត្ត បាន​ជួបពិភាក្សា​ការងារ​ជា មួយ​លោកស្រី ប្រធាន AIMF អំពី​ការគ្រប់គ្រង និង​កែច្នៃ ភក់​ចេញពី​លូទឹក​សម្អុយ​ជា​ជីសរីរាង្គ​

377
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​កន្លងទៅនេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក ទៀ សីហា អភិបាល​នៃ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យប្រតិភូ​ដឹកនាំ​ដោយ លោកស្រី Arinna ARDESI ប្រធាន AIMF (Association Internationale des Maires Francophones ប្រចាំ​នៅ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង​) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា អំពី​ការ​គ្រប់គ្រង និង​កែច្នៃ​ភក់​ចេញពី​លូទឹក​សម្អុយ​នៅ​ខេត្តសៀមរាប​។​

លោក ទៀ សីហា អភិបាល​នៃ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ក្នុងជំនួប​ពិភាក្សា​​អំពី​ការ​គ្របគ្រង និង​កែច្នៃ​ភក់​ចេញពី​លូទឹក​សម្អុយ​នៅ​ខេត្តសៀមរាប គឺ​ស្ថិតនៅក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់ AIMF, SIAAP, AESN និង​អង្គការ Agrisud​។

សូមបញ្ជាក់ថា​ជំនួយ​ហិរញ្ញប្បទាន​របស់ AIMF, SIAAP, AESN និង​អង្គការ Agrisud ដែលមាន​ទឹកប្រាក់ ១,២០​លាន​អឺរ៉ូ ដែល​នឹង​អនុវត្ត​រយៈពេល ៤​ឆ្នាំ ក្នុងការ​កែច្នៃ​ភក់​បាត​លូ​សម្អុយ អោយទៅជា​ជីសរីរាង្គ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ដល់​ប្រជា កសិករ អាជីវករ តាម​សណ្ឋាគារ ផ្ទះសំណាក់ គេហដ្ឋាន​របស់​ប្រជាជន និង​កសិដ្ឋាន​ផ្សេងៗ ដោយ​ជំនួស​ការប្រើប្រាស់​ជីគីមី​៕B/