គណ​បក្សកុម្មុយនិស្ត​ចិន​ដឹកនាំ​ប្រទេស​ចិន​ទទួលបាន​សមិទ្ធផល​ដ៏​អស្ចារ្យ ៖ បទសម្ភាសន៍​ពិសេស​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

244
ចែករម្លែក

ពេល​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បានផ្តល់​បទសម្ភាសន៍​ពិសេស​ជាមួយ​អ្នកកាសែត និង​បាន​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​រាក់ទាក់​កក់ក្តៅ​ចំពោះ​ខួប​លើក​ទី ៧០​ឆ្នាំ​នៃ​ការ បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន ប្រទេស​ចិន​បានទទួល​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​ក្នុងការ​អភិវឌ្ឍ​ប្រទេស ហើយ​បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការនាំមក​នូវ​វិបុលភាព សម្រាប់​តំបន់ និង​ពិភពលោក ។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា ការរីកលូតលាស់ រីក​ធំធាត់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​រឿង​អស្ចារ្យ​ណាស់ ដែល​អាច​បង្ហាញ​ឃើញ​ពី​តួនាទី​របស់​ចិន នៅត្រង់ថា ទំហំ​ផ្ទៃដី​របស់​ចិន ប្រហែលជា​មិន​ដល់ ១០ ភាគរយ​នៃ​ផ្ទៃដី​ពិភពលោក​នោះទេ ក៏ប៉ុន្តែ​ចិន​បាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​គឺ​ប្រមាណ​ជិត ២០ ភាគរយ​ឯណោះ នោះ​ហើយ​គឺជា​សមិទ្ធផល​ដែល​ពួកគេ​មិន​មើលរំលង​អំពី​ទិដ្ឋភាព​បែបនេះ ។ នេះ​អាចជា​សមិទ្ធផល​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​បក្ស​ក​ម្មុយ​និ​ស្ត​ចិន ។

នៅពេល​និយាយ​អំពី​ការតភ្ជាប់​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” និង​យុទ្ធ សាស្ត្រ​ចតុកោណ​នៃ​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា គំនិត​ផ្តួច ផ្តើម​របស់​ឯកឧត្តម ស៊ី ជីន​ភីង “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” បានផ្តល់​ឱ្យ​ប្រទេស​ជាច្រើន​ដែលមាន​ការយកចិត្តទុកដាក់​ជាមួយនឹង​គម្រោង​សហប្រតិបត្តិការ​នឹង​គម្រោង​នេះ ដោយ​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន​តួយ៉ាង​ដូចជា​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ នេះ​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​នេះ ។​

​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន ដែល​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុង​រយៈពេល​កន្លងទៅ ។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដែល​កម្ពុជា​ទទួលបាន ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ខ្លាំងណាស់ ។​សម្តេច​តេ​ជោ​មាន ប្រសាសន៍ថា ប្រទេស​ចិន​មិន​គ្រាន់តែ​បាន​ជួយ​ជំរុញ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទៃ ក្នុង​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជំរុញ​ការតភ្ជាប់​គ្នា​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ​ជាដើម ហើយ​បាន​ជំរុញ​ការអភិវឌ្ឍន៍ និង​ការ​ធ្វី​សមាហរណកម្ម​នៃ​តំបន់​ទន្លេមេគង្គ និង​តំបន់​អាស៊ាន ។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា និង​ចិន​ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ និង​ដៃគូ​ល្អ ហើយ​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ភីង ក៏​ហៅថា ជា​មិត្ត​ដែកថែប ។ សម្តេច​តេ​ជោ​មាន​សុទិដ្ឋិនិយម​ថា ចំណងទាក់ទង​នេះ​នឹង​បន្ត​រីកចម្រើន​បន្តទៅទៀត ដោយ​រាប់បញ្ចូល​ទាំង​ការរៀបចំ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ ។ ឧទាហរណ៍ ឆ្នាំ​នៃ​កិច្ច សហប្រតិបត្តិការ​នៃ​ការអភិវឌ្ឍ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ វប្បធម៌ ឆ្នាំ​នៃ​ការអនុវត្ត​ការពង្រឹង​ការអនុវត្ត​ច្បាប់​ជាដើម ៕ ដោយ ម៉ៅ ភឺ​ង​ហ្វី (​ស៊ីន​ហួ​ចិន​)