ជំងឺមហារីកពោះវៀនធំគឺជាមូលហេតុនាំឲ្យមនុស្សស្លាប់ច្រើនជាងគេចំណាត់ថ្នាក់ទី២ ក្នុងសហរដ្ឋអាមេរិក។ ក្នុងមួយឆ្នាំៗ មានប្រជាជនអាមេរិកប្រមាណ ១៤០០០០នាក់មានជំងឺមហារីកពោះវៀនធំ ហើយក៏មានអត្រាស្លាប់ច្រើនជាង ៥០០០០នាក់ដែរ។
ការប្រឈមនឹងមហារីកពោះវៀនធំនឹងកើនឡើងនៅពេលអ្នកអាយុកាន់តែច្រើនទៅៗ។ ហើយដោយសារតែអ្នកប្រហែលជាមិនមានរោគសញ្ញាទេនោះ យកល្អគួរតែឲ្យពេទ្យពិនិត្យក្រោយពេលអាយុ ៥០ឆ្នាំទៅ។ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងមហារីកពោះវៀនធំ គួរតែធ្វើដូចខាងក្រោមនេះ៖
– រស់នៅឲ្យមានភាពសកម្មច្រើន
– រក្សាទម្ងន់ឲ្យមានសុខភាពល្អ
– ចៀសវាងការញ៉ាំគ្រឿងស្រវឹងច្រើន
– កុំជក់បារី៕ ដោយ:http://www.health.com.kh / ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
