គន្លឹះ​ក្នុងការ​ព្យាបាល​អារម្មណ៍​ឯកា​

410
ចែករម្លែក

អ្នក​ដែលមាន​អារម្មណ៍​ឯកា តែងតែ​ចង់​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ និង​មិន​ចង់​ចូលរួម​អ្វីៗ ទាំងអស់​។ បើសិនជា​អារម្មណ៍​ទាំងនេះ​កើតឡើង​លើ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ យក​ល្អ​គួរតែ​ព្យាយាម​ជួយ​ពួកគេ​តាមរបៀប​ដូចខាងក្រោម​នេះ​៖

​ចូរ​ទទួលស្គាល់ និង​យល់ស្រប​ថា​អ្នកមាន​អារម្មណ៍​ឯកា​។ ចូរ​សរសេរ​គូរ ឬ​ចាក់​ចម្រៀង ដើម្បី​បញ្ជាក់​អំពី​អារម្មណ៍​អ្នក​ចូរ​ធ្វើខ្លួន​ជា​មនុស្ស​សកម្ម​ដើម្បី​នៅ​ជុំវិញខ្លួន អ្នក​ដែល​ឯកា អាចជា​មិត្តភក្តិ​ល្អ សមាជិកគ្រួសារ ឬ​អ្នកធ្វើការ​ជាមួយគ្នា​។

​បើសិនជា​អ្នក​កំពុងតែ​ពិបាក​ដោះស្រាយ​នឹង​ការបាត់បង់​អ្វីមួយ ចូរ​ព្យាយាម​និយាយ វា​ចេញ​ចូរ​ចូលរួម​ក្នុង​សកម្មភាព​សកម្ម​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់ ដែលមាន​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា​៕ ដោយៈ health.com.kh​