គន្លឹះ​ក្នុង​ការបន្ថយ​គ្រោះថ្នាក់​នៃ ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ករ​

1557
ចែករម្លែក
  • 1
    Share

​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​ទៅ​បំពង់ករ ឬ​ហៅថា Gastroesophageal Reflux Disease (GERD) ពេលខ្លះ អាច​ហៅ​ម្យ៉ាង​ទៀតថា ការ​ក្រហាយ​ដើមទ្រូង​។ ជំងឺ​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ជំងឺ​ប៉ះពាល់​ដល់​បំពង់​លើ​ក្រពះ និង​ការដកដង្ហើម​បាន​។

​ដូច្នេះ​ដើម្បី​បន្ថយ​ភាពគ្រោះថ្នាក់​របស់​ជំងឺ​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​៖
– សម្រក​ទម្ងន់​
– សម្លៀក​សម្លៀកបំពាក់​ធូរៗ​នៅ​ជុំវិញ​ពោះ ដោយសារតែ​សម្លៀកបំពាក់​តឹងៗ​អាច​សង្កត់​ពោះ និង​ធ្វើ​ឲ្យ​ច្រាស​ល​អា​ស៊ិត​ពី​ក្រពះ​ទៅ​បំពង់ករ​បាន​
– ចូរ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​រយៈពេល​បី​ម៉ោង​ក្រោយពី​បាយ​រួច​
– ចូរ​កុំ​ព្យាយាម​គេង​ទម្រេត​ខ្លួន​ខណៈពេល​កំពុងតែ​អង្គុយ​
– ចូរ​ព្យាយាម​គេង​ដោយ​ដាក់​ក្បាល​រាង​ខ្ពស់​បន្តិច​
– ឈប់​ជក់បារី​និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ស្រូប​ផ្សែង​បារី​៕ ដោយ​: http://www.health.com.kh /​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​

#