គន្លឹះ​ងាយៗ​ទាំង​៤​បញ្ចេញ​ជាតិពុល​ពី​សរសៃឈាម​

834
ចែករម្លែក

ប្រសិនជា​អ្នក​ចង់​ឲ្យ​សរសៃឈាម​អ្នក​ស្អាត អ្នក​អាច​ប្រើ​វិធី​៤​ខាងក្រោម​នេះ ដើម្បី សម្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

1.​អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពីរ​បប​អាហារ​របស់​អ្នក ដោយ​អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ ហើយ​កាត់បន្ថយ​ការ​ពិសា​រសាច់​ផ្សេងៗ ព្រោះ​អាចធ្វើ​ឲ្យ​សរសៃ ឈាម​អ្នក​កើត​ខ្លាញ់​បាន​។ ជាពិសេស អ្នក​ក៏​មិនគួរ​ញ៉ាំ​ពពួក​ថ្លើម​សត្វ​ច្រើន​ដែរ ព្រោះ​វា ក៏​អាច​បំផ្លាញ​សរសៃឈាម​អ្នក​ផងដែរ​។​

2.​អ្នក​អាច​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​បាន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល ថែមទាំង​ជួយ បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​ទៀតផង​។ ជាពិសេស​វា​នឹង​អាចជួយ​មិន​ឲ្យ​ឈាម អ្នកមាន​លក្ខណៈ​ស្អិត​ខ្លាំង​នោះទេ​។​

3.​ការព្យាយាម​ហាត់ប្រាណ​ក្នុង​រយៈពេល​វែង នឹង​អាចជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក ថែមទាំង​ជួយ​សម្អាត​សរសៃឈាម​អ្នក​បានល្អ​ទៀតផង​។ ដូចនេះ អ្នក​អាច​ជិះ​កង់ ឡើង​ភ្នំ ឬ​ហែល​ទឹកជា​ដើម​។​

4.​ប្រសិនជា​អ្នក​ចង់​ឲ្យ​ជាតិពុល​ក្នុង​សរសៃឈាម​អ្នក​ចេញមកក្រៅ​អស់អ្នក​គួរតែ​គេង​ឲ្យ បាន​គ្រប់​ម៉ោង ព្រោះ​ការ​គេង​ឲ្យ​គ្រប់​នេះ​ពិតជា​សំខាន់​ណាស់​វា​នឹង​អាចជួយ​ដល់ សារពាង្គកាយ​អ្នក​គ្រប់ផ្នែក ដោយ​ធ្វើ​ឲ្យ​អ្នកមាន​សុខ​ភាពល្អ​ខ្លាំង​៕ ដោយ​: www.health.com.kh​