គន្លឹះ​ងាយៗ​សម្អាត​ពោះវៀនធំ​បន្សាប​ជាតិពុល​តាមបែប​ធម្មជាតិ

166
ចែករម្លែក

ពោះវៀន​ជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ​សម្រាប់​ដំណើរការ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ត្រឹមត្រូវ និង​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​។ ហើយ​ការលាង​សម្អាត​ពោះ វៀន​ធំ គឺ​ចាំបាច់​ណាស់​ដើម្បី​អនុញ្ញាតឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដំណើរការ​កាន់តែ មាន​ប្រសិទ្ធិភាព​ផ្ដល់ឱ្យ​អ្នក​នូវ​សុខភាព​រឹងមាំ ស្រក​ទម្ងន់ និង​មាន​ថាមពល​។ ប៉ុន្តែ​ថា​តើ​អ្នក អាច​លាង​សម្អាត​បន្សាប​ជាតិពុល​ចេញពី​ពោះវៀន​បាន​ដោយ​របៀប​ណា​ទៅ​? ងាយ​ណាស់​!

១. ទទួលទាន​បន្លែ​និង​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ខ្ពស់​ជាប្រចាំ​បន្លែ​និង​ផ្លែឈើ​ដែលមាន​ជាតិ​ស​សៃ​ខ្ពស់​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​ពោះវៀនធំ​បាន​យ៉ាង​ប្រសើរ​។ លើសពីនេះទៅទៀត​ជាតិ​ស​សៃ​ជួយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​ដោយ បន្ទន់​លាមក​និង​សម្រួល​ចលនា​ពោះវៀន​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​បន្លែ​និង​ផ្លែឈើ​សម្បូរ ជាតិ​ស​សៃ​ជាប្រចាំ​។​

២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​សម្អាត​ពោះវៀន របស់​អ្នក​។ ទឹក​ចាំបាច់​ណាស់​សម្រាប់​ការរំលាយ​ជាតិ​ស​សៃ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ប្រសិនបើ អ្នក​ទទួលទាន​អាហារ​សម្បូរ​ដោយ​ជាតិ​ស​សៃ​ច្រើន ប៉ុន្តែ​ទទួលទាន​ទឹកតែ​បន្តិច​នោះ​អ្នក នឹង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ ឬ​ទល់លាមក​ជាមិនខាន​។ ដើម្បី​រក្សាបាន​នូវ​សុខភាព ពោះវៀន ក៏ដូចជា​រាងកាយ​ទាំងមូល​ល្អប្រសើរ ចូរ​ទទួល ទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​

៣. រួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​បន្សាប​ជាតិពុល​គួរឱ្យកត់សម្គាល់​។​

៤. ញ៊ាំ​ផ្លែ​ប៉ោម ១ ថ្ងៃមួយ​ផ្លែ​
​ផ្លែ​ប៉ោម​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​ដោយ​វា​មាន​ផ្ទុកសម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ ជាតិ​ស​សៃ និង​វីតាមីន C ដែល​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ជួយ​កម្ចាត់​ពពួក​បាក់តេរី​អាក្រក់​ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ធ្វើអោយ ឲ្យ​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។​

៥. ទទួលទាន​តែ​ខ្ញី​
ការទទួល​ទាន​តែ​ខ្ញី​ក៏​ជួយ​កម្ចាត់​កាកសំណល់​ក៏ដូចជា​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​ពោះវៀនបាន​យ៉ាង​ប្រសើរ​ផងដែរ​។ មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ពោះវៀន​កម្ចាត់​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តែ​ខ្ញី​ក៏​ជួយ​ព្យាបាល​ការ​រលាក​ក្នុង​ពោះវៀន​និង​ធ្វើអោយ​សុខភាព​ពោះវៀន​កាន់តែ​ប្រសើរ ឡើង​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​សារធាតុ Gingerols ដែល​វា​មាន​ផ្ទុក​៕ ដោយៈ health.com.kh​