គន្លឹះ​ងាយៗ ដើម្បី​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​

286
ចែករម្លែក

​ជាទូទៅ វា​ជា​ការល្អ​បំផុត​ក្នុងការ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រាកដថា ការ​លាងដៃ​របស់​អ្នក​ស្អាត​ល្អ អ្នក​ត្រូវ​អនុវត្តតាម​ជំហាន​សាមញ្ញៗ​ដូចជា ៖

• ផ្សើម​ដៃ​ជាមួយ​ទឹក​ហូរ​ដែល​អាចជា​ទឹក​ក្តៅ ឬ​ត្រជាក់​
• បន្ទាប់មក​ដាក់​សាប៊ូ​រាវ ឬ​សាប៊ូដុំ ឬ​សាប៊ូម្សៅ​នៅលើ​ដៃ​
• ហើយ​ញី​រហូត​ចេញ​ពពុះ​ល្អ​
• កកិត​ដៃ​ឲ្យ​ខ្លាំង​យ៉ាងហោចណាស់ ២០ វិនាទី អ្នក​ត្រូវ​ចងចាំ​ថា​ត្រូវ​អេះ​ផ្ទៃ​ទាំងអស់​នៃ​ដៃ រួមមាន​ខ្នងដៃ បាតដៃ កដៃ ចន្លោះ​ម្រាមដៃ និង​នៅក្រោម​ក្រចកដៃ​

• លាងជម្រះ​ឲ្យ​បាន​ជ្រះ​ល្អ​
• ស​ម្ងួ​តដៃ​ដោយ​កន្សែង​ស្អាត ឬ​ម៉ាស៊ីន​ខ្យល់​
• ប្រសិនបើ​អាច​ត្រូវ​ប្រើ​កន្សែងដៃ ឬ​កែងដៃ​បិទ​ក្បាល​រ៉ូ​ប៊ី​ណេ​។​

​អ្នក​ត្រូវ​ចងចាំ​ថា ការប្រើប្រាស់​សាប៊ូ​ប្រឆាំង​បាក់តេរី គឺ​មិនមាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​ខ្លាំង​ជាង​សាប៊ូ​ធម្មតា ប៉ុន្តែ​ផ្ទុយទៅវិញ​ការប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី​អាច​នាំ​ឲ្យ​បាក់តេរី​មាន​ភាពស៊ាំ​នឹង​ផលិតផល​កំចាត់​មេរោគ ដែល​ធ្វើ​ឲ្យ​ពិបាក​សម្លាប់​មេរោគ​ទាំងនេះ​នៅក្នុង​ពេលអនាគត​៕ ដោយៈ health.com.kh