គន្លឹះ​បច្ចេកទេស​ដាំ​ស្វាយ​ឲ្យ​ឆាប់​ផ្លែ​

658
ចែករម្លែក
  • 4
    Shares

កសិករ​ច្រើន​និយម​ដាំ​ស្វាយ​ដោយ​កូន​ដែល​បំបៅ​ដោយ​មែក ព្រោះ​អាច​ដុះ​លូតលាស់​លឿន និង​ឆាប់​ឲ្យ​ផ្លែ ប៉ុន្តែ​ក៏មាន​កសិករ​ខ្លះ​ដាំ​ដោយ​គ្រាប់​បានទទួល​ផល​ល្អ​ដែរ ។ កសិករ​ទាំងឡាយ គួរតែ​សាកល្បង​តាម​វិធី​ងាយៗ​ខាងក្រោម​៖

១. ការជ្រើសរើស​គ្រាប់ពូជ និង​ការរៀបចំ​ពូជ​ដាំ​
– ​រើស​ស្វាយ​ដែល​រលោង​ថ្លា​គ្មាន​ជ័រ​ខ្មៅ​ហ៊ុមព័ទ្ធ​
– ​រើស​គ្រាប់​ពី​ផ្លែ​ដែល​ទុំ​ដើម (​មិន​យក​ផ្លែ​បន្ទុំ​) ហើយ​ចិត​សំបក​គ្រាប់​ចេញ​ដោយ​មិន​ឲ្យ​ដោយ​សាច់គ្រាប់ ។​

២. ការរៀបចំ​រណ្ដៅ​ដាំ​
​ការរៀបចំ​រណ្ដៅ​ដាំ មាន​ពីរ​ប្រភេទ​៖

​ទី​១៖ ដាំ​នៅ​ភូមិ​៖
– ​ជីករណ្ដៅ​ជា​រាង​បួន​ជ្រុង ទំហំ ៧​តឹក ទៅ ១​ម៉ែត្រ និង​ជំរៅ ៥​តឹក ឬ​៨​តឹក​
– ​ដាក់​ជីធម្មជាតិ ស្លឹកឈើ សំរាម​ឲ្យ​ពេញ

– ​គ្រាប់​ទាំង​សំបកទុក​ឲ្យ​រលួយ​
– ​កើប​ដី​បាត​ស្រះ​ដាក់​ពីលើ ទើប​យក​គ្រាប់​ដែល​បកសំបក​ហើយ​មក​ដាំ ។​

​ទី​២៖ ដាំ​តាម​ភ្លឺស្រែ​
– ​លើកដី​ជា​ពំនូកៗ កំពស់​ប្រហែល​ពី ៨​តឹក ដល់ ១​ម៉ែត្រ ៣​តឹក​
– ​តាម​ពំនូក​នីមួយៗ លុង​ជា​រណ្ដៅ​តូចៗ ដែលមាន​អង្កត់ផ្ចិត​ពី ៤ ទៅ​៦ តឹក និង​ជំរៅ ៥​តឹក​

– ​ដាក់​ជីធម្មជាតិ​ដែល​ពុកផុយ​ឲ្យ​ពេញ រួច​យក​គ្រាប់​មក​ដាំ ។​
– ​សរុបមក បទពិសោធន៍​ដាំ​ស្វាយ​របស់​លោកពូ គឺ​ការដាំ​តាមរ​របៀបនេះ ធ្វើ​ឲ្យ​ស្វាយ​ដុះ​លូតលាស់ ល្អ​អត្រា​គង់វង្ស​ខ្ពស់​មាន​ផ្លែ​ច្រើន ហើយ​ឆាប់​ផ្លែ​តែ​រយៈពេល​៣​ឆ្នាំ​អាច​ទទួលបាន ៕ ប្រភព​: អ៊ាង សុផល្លែត​