គន្លឹះ​មាស​ដើម្បី​ជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ឆាប់​ជាសះស្បើយ ក្រោយពេល​សម្រាល​កូនតូច​រួច​

307
ចែករម្លែក

​ការ​ជាសះស្បើយ​ក្រោយពី​កើតកូន​ត្រូវការ​ចំណាយពេល មាន​ភាព​អត់ធ្មត់ និង​ថែទាំ បន្ថែម​។​

​ក្រុមគ្រូពេទ្យ​ជំនាញ​បានបង្ហាញ​ពី​របៀប​ងាយៗ​មួយចំនួន​ចំពោះ​ម្តាយ​ថ្មីថ្មោង ដើម្បី ជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ឆាប់​ជាសះស្បើយ​ក្រោយពេល​សម្រាល​កូនតូច​រួច ៖

– ​សូម​ប្រាកដថា​បាន​ផឹកទឹក​ពី ៨ ទៅ ១០ កែវជា​រៀងរាល់ថ្ងៃ​
– ​ញ៉ាំ​អាហារ​ដែលមាន​សុខភាព​ល្អ​
– ​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​
– ​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​
– ​រៀបចំ​ខ្លូន​ឲ្យ​រួចរាល់ ចំពោះ​សារធាតុ​រាវ ឬ​ជាតិ​រំ​អឹ​ល​ដែល​នឹង​ហូរ​ចេញពី​ទ្វារមាស​
– ​សូមកុំ​លើក​របស់​ធ្ងន់ៗ​
– ​ជៀសវាង​ការឡើង​ជណ្តើរ រហូតដល់​គ្រូពេទ្យ​ប្រាប់ថា​វា​មិន​អី​នោះទេ​
– ​កុំ​បើកបរ​រហូតដល់​អ្នក​អាច​ពាក់​ខ្សែក្រវាត់​បាន​ដោយ​ស្រួល ធ្វើ​ចលនា​បាន​រហ័ស និង​ហើយ​គ្រូពេទ្យ​ប្រាប់​អ្នក​ថា​អាច​ធ្វើបាន​
– ​សូម​ទាក់ទង​នឹង​គ្រូ​ពេ​ទ្ យ​ប្រសិនបើ​អ្នកមាន​ការ​ហើម ឬ​ឡើង​ក្រហម​ត្រង់​របួស​៕ ដោយៈ health.com.kh​

#