គន្លឹះ​រួមភេទ​ដែល​ផ្តល់​អត្ថន័យ​យ៉ាង​អស្ចារ្យ​ដល់​ជីវិត​

247

​បើសិនជា​អ្នក​ចង់​បង្កើត​ជីវិត ផ្លូវភេទ​កាន់តែ​ល្អ​បំផុត​នោះ យក​ល្អ គួរតែ​ចាប់ផ្តើម​ពី​ចំណុច​ដែល​ត្រឹមត្រូវ ទៅ​សិន ។ ការនិយាយ​គ្នា និង​ស្តាប់​គ្នា ទៅវិញទៅមក​អំពី​អារម្មណ៍ និង​ការ ចង់បាន​របស់​គ្នា​អាច ធ្វើឱ្យ​អ្នក​ទាំងពីរ កាន់​តែមាន​ភាពស្និទ្ធស្នាល​គ្នា និង រីករាយ​ជីវិត​ផ្លូវភេទ​កាន់តែ​សប្បាយ ជាង​មុន​ថែមទៀត ។​
​ ​
​យក​ល្អ​គួរតែ​សាកល្បង​នូវ រឿង​ថ្មីៗ​ដូចខាងក្រោម​នេះ​ផង​៖
​ ​
​បង្កើត​នូវ​ការរំពឹងទុក​នៅថ្ងៃក្រោយ​
​ចូរ​យល់ព្រម​នូវ​ពេលវេលា ណាមួយ​ដោយ​អាច​និយាយថា មួយ សប្តាហ៍​ឬអ្វី​ក៏ដោយ​ឱ្យតែ​អាចធ្វើ​បាន នៅពេលដែល​អ្នក​មិនអាច​ឈានដល់ ចំណុចកំពូល​ឬ​រួមភេទ​ដោយ​ការ​ស៊ក បញ្ចូល​លិង្គ​បាន ។ ដំបូង​ឡើយ​ចូរ អនុញ្ញាត​ត្រឹមតែ​ការ​ថើប និង​ឱប​គ្នា ស្និទ្ធ​បាន​ហើយ ។ បន្ទាប់មក​អ្នក​ក៏​អាច ឈានទៅ​ជំ​ហ៊ាន​បន្ទាប់​បន្តិច​ម្តងៗ ដោយ​ការ​ស្ទាប់ និង​ត្រដុស​គ្នា​ទៅវិញ ទៅមក​ដូចជា ការជួយ​ខ្លួនឯង ការប្រើ មាត់​រួមភេទ ឬអ្វី​ក៏ដោយ​ដែល​អ្នក អាចធ្វើ​បាន តែ​កុំឱ្យ​ឈានដល់​ចំណុច កំពូល ។​
​ ​
​នៅ​ចុងបញ្ចប់​នៃ​ការ​រងចាំ ចូរ​អនុញ្ញាតឱ្យ​ខ្លួនឯង​រីករាយ​នឹង​ការ ឈានដល់​ចំណុចកំពូល តាមរយៈ​ការ រួមភេទ​ណា ដែល​អ្នក​ចូលចិត្ត​ទៅ ។ ពេលនោះ​វា​នឹង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​កាន់តែខ្លាំង​នៅ ពេល​រួមភេទ​ជាមួយគ្នា ។​
​ ​
​ម៉ាស្សា​
​ការ​ម៉ាស្សា​អាចជួយ​ឱ្យមាន អារម្មណ៍​ចង់​រួមភេទ​ខ្លាំង ។ ជា​ផ្នែក​មួយ​នៃ​ការ​បបោសអង្អែល​មុនពេល រួមភេទ វា​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ក្នុង ការចាប់ផ្តើម​អ្វីៗ​ដែល​យឺត និង​បន្ធូរ​អារម្មណ៍​តាមរយៈ សម្រើប​លើ​ស្បែក ។ ប៉ុន្តែ​ការ​ម៉ាស្សា​ធម្មតាៗ​ដែល​មិនឱ្យ មានការ​រួមភេទ ក៏​អាច​ផ្តល់​ភាព​អស្ចារ្យ ដល់​ជីវិត​ផ្លូវភេទ​បានដែរ ជាពិសេស វា​នឹង​ផ្តល់​ភាព​សុខ​ស្រួល​ខាង​ផ្លូវកាយ បន្ថយ​ស្ត្រេ​ស និង​បង្កើន​ភាពស្និទ្ធស្នាល គ្នា​ថែមទៀត ។​
​ ​
​បើសិនជា​អ្នក​មិន​ចង់​ម៉ាស្សា ដើម្បី​ឈានទៅរក​ការរួម​ភេទ​ទេ ចូរ ពិភាក្សាគ្នា​ជាមួយ​ដៃគូ​សិន ដើម្បី​ចៀស វាង​ការយល់ច្រឡំ ។​
​ ​
ការ​ខ្សឹប​
​មិន​ខ្វល់​ថា វា​ជាស​ម្តី​ផ្អែម​ឬ ចង់​រួមភេទ​ទេ ការ​ខ្សឹបប្រាប់​គ្នា​នូវ​រឿង ជាច្រើន​ទៅវិញទៅមក អាច​បន្ថែម​នូវ​ភាព​ព្រឺ​សម្បុរ​បាន ។ វា​មិនគួរណា​ធ្វើ ក្នុងពេល​បបោសអង្អែល ឬ​រួមភេទ​ឡើយ ។ កា​របរ​បោស​អង្អែល​មុនពេល រួមភេទ អាច​ចាប់ផ្តើម​នៅពេល​ថ្ងៃ ជាមួយនឹង​ការផ្ញើ​សា​ឬ​និយាយ​ទូរស័ព្ទ ប្រកបដោយ​ភាព​សិច​ស៊ី​បាន ។​
​ ​
ការសម្រេច​កាម​
​ការសម្រេច​កាម​ដោយ​ខ្លួន ឯង​ឬ​ជាមួយ​ដៃគូ​អាចជា​រឿង​ល្អ​បន្ថែម ទៀត​សម្រាប់​ជីវិត​ផ្លូវភេទ ។ ចូរ​ស្វែង យល់​អំពី​រាងកាយ​ខ្លួនឯង និង​ការ ឆ្លើយតប​ខាង​ផ្លូវភេទ មានន័យថា អ្នក​អាច​ចែករំលែក ចំណេះដឹង​មួយ ជាមួយ​ដៃគូ​បាន ។ ការសម្រេច​កាម​ឱ្យ ដៃគូ​អាចជួយ​អ្នកសិក្សា​កាន់តែច្បាស់​ថា អ្វី​ទៅ​ទើប​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍ ។​

​ចែករំលែក​ការស្រមើស្រមៃ និង​ការចង់បាន​
​មនុស្ស​គ្រប់គ្នា​តែងមាន​ការស្រមើស្រមៃ និង​ការចង់បាន​ពិសេសៗ​នៅពេល និយាយ​ដល់​ការរួម​ភេទ ។ ចាប់តាំងពី ស្លឹកត្រចៀក​រហូតដល់​កែងជើង​ឬ​សរសៃ សក់​ដល់​ត្រគាក ដូច្នេះ ចូរ​កុំ​ខ្លា​ចនឹង និយាយ ប្រាប់​គ្នា​អំពី​រឿង​ទាំងនេះ​អី ។ បើសិនជា​អ្នក និង​ដៃគូ​ដឹង​អំពី​របៀប ធ្វើឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ហើយ អ្នក នឹង​រីករាយ​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ ជាង​មុន​ថែម​មួយកម្រិត​ទៀត ។​
​ ​
​រក្សា​អនាម័យ​
​ចំណុច​នេះ​ខ្ញុំ និង​និយាយ​អំពី អនាម័យ​ទូទៅ​របស់​អ្នក ។ អ្នក​មិន​ចាំ បាច់​រក្សា​ខ្លួនឯង​ឱ្យ​ស្អាត​ពេក​ទេ គ្រាន់ តែមាន​ញើស​តិចតួច​លើ​ខ្លួន ក៏​មិន​អី​ដែរ ។ ប៉ុន្តែ​អ្វីដែល​ជាការ​គោរព សម្រាប់​ដៃគូ​វិញ គឺ​ត្រូវ​ងូតទឹក​ឱ្យបាន រាល់​ថៃ ដ្ងើ​ម្បី​កុំ​ឱ្យមាន​ក្លិន​អាក្រក់​ចេញមក ។​
​ ​
បន្ធូរ​អារម្មណ៍​
​ការ​រួមភេទ​ជាមួយ​ដៃគូ​អាច ជា​រឿង​មួយ​ដែល​ល្អ​បំផុត និង​ផ្តល់ បទពិសោធន៍​ដ៏​ខ្លាំងក្លា​ដល់​ជីវិត ។ ពេលខ្លះ​ការរួម​ភេទ​ដ៏​ល្អ​បំផុត​កើតឡើង នៅពេល​អ្នក​មិនមាន​បារម្ភ​អំពី​អ្វីដែល ធ្វើឱ្យមាន​ភាព​ភ្ញាក់ផ្អើល ។ ដូច្នេះ ចូរ ធ្វើខ្លួន​ឱ្យ​ធូរ​អារម្មណ៍​ផង​នៅពេល​នៅ ជាមួយ​ដៃគូ បន្ទាប់មក​ការរួម​ភេទ​ដ៏ អស្ចារ្យ​អាច​នឹង​មករក​អ្នក​វិញ ៕ ដោយ​៖ health.com.kh