គន្លឹះ​រួមភេទ​ដែល​ផ្តល់​អត្ថន័យ​យ៉ាង​អស្ចារ្យ​ដល់​ជីវិត​

275

​បើសិនជា​អ្នក​ចង់​បង្កើត​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​បំផុត​នោះ យក​ល្អ​គួរតែ​ចាប់ផ្តើម​ពី​ចំណុច​ដែល​ត្រឹមត្រូវ​ទៅ​សិន​។ ការនិយាយ​គ្នា និង​ស្តាប់​គ្នា​ទៅវិញទៅមក​អំពី​អារម្មណ៍ និង​ការចង់បាន​របស់​គ្នា​អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​គ្នា និង​រីករាយ​ជីវិត​ផ្លូវភេទ​កាន់តែ​សប្បាយ​ជាង​មុន​ថែមទៀត​។​

​យក​ល្អ​គួរតែ​សាកល្បង​នូវ​រឿង​ថ្មីៗ​ដូចខាងក្រោម​នេះ​ផង​៖

​បង្កើត​នូវ​ការរំពឹងទុក​នៅ​ថ្ងៃក្រោយ​
​ចូរ​យល់ព្រម​នូវ​ពេលវេលា​ណាមួយ ដោយ​អាច​និយាយថា មួយ​សប្តាហ៍ ឬអ្វី​ក៏ដោយ​ឲ្យ​តែ​អាចធ្វើ​បាន នៅពេលដែល​អ្នក​មិនអាច​ឈានដល់​ចំណុចកំពូល ឬ​រួមភេទ​ដោយ​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​បាន​។ ដំបូង​ឡើយ ចូរ​អនុញ្ញាតិ​ត្រឹមតែ​ការ​ថើប និង​អោប​គ្នា​សិទ្ធ​បាន​ហើយ​។ បន្ទាប់មក​អ្នក​ក៏​អាច​ឈានទៅ​ជំ​ហ៊ាន​បន្ទាប់​បន្តិច​ម្តងៗ​ដោយ​ការ​ស្ទាប់ និង​ត្រដុស​គ្នា​ទៅវិញទៅមក​ដូចជា ការជួយ​ខ្លួនឯង ការប្រើ​មាត់​រួម​ផេ​ទ ឬអ្វី​ក៏ដោយ​ដែល​អ្នក​អាច​ធ្វើបាន តែ​កុំ​ឲ្យ​ឈានដល់​ចំណុចកំពូល​។​

​នៅ​ចុងបញ្ចប់​នៃ​ការ​រងចាំ ចូរ​អនុញ្ញាតិ​ឲ្យ​ខ្លួនឯង​រីករាយ​នឹង​ការឈាន​ដល់​ចំណុចកំពូល​តាមរយៈ​ការរួម​ភេទ​ណា​ដែល​អ្នក​ចូលចិត្ត​ទៅ​។ ពេល​ណោះ​វា​នឹង​ជួយ​ឲ្យ​អញ​នក​មាន​អារម្មណ៍ល្អ​កាន់តែខ្លាំង​នៅពេល​រួមភេទ​ជាមួយគ្នា​។​

ម៉ាស្សា​
​ការ​ម៉ាស្សា​អាចជួយ​ឲ្យ​មាន​អារម្មណ៍​ចង់​រួមភេទ​ខ្លាំង​។ ជា​ផ្នែក​មួយ​នៃ​កា​របរ​បោស​អង្អែល​មុនពេល​រួមភេទ វា​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​ចាប់ផ្តើម​អ្វីៗ​ដែល​យឺត និង​បន្ធូរ​អារម្មណ៍​តាមរយៈ​សម្រើប​លើ​ស្បែក​។ ប៉ុន្តែ​ការ​ម៉ាស្សា​ធម្មតាៗ​ដែល​មិន​ឲ្យ​មានការ​រួមភេទ​ក៏​អាច​ផ្តល់​ភាព​អស្ចារ្យ​ដល់​ជីវិត​ផ្លូវភេទ​បានដែរ ជាពិសេស​វា​នឹង​ផ្តល់​ភាព​សុខ​ស្រួល​ខាង​ផ្លូវកាយ បន្ថយ​ស្ត្រេ​ស​និង​បង្កើន​ភាពស្និទ្ធស្នាល​គ្នា​ថែមទៀត​។​

​បើសិនជា​អ្នក​មិន​ចង់​ម៉ាស្សា​ដើម្បី​ឈានទៅរក​ការរួម​ភេ​ទេ ចូរ​ពិភាក្សាគ្នា​ជាមួយ​ដៃគូ​សិន​ដើម្បី​ចៀសវាង​ការយល់ច្រឡំ​។​

​ការ​ខ្សឹប​
​មិន​ខ្វល់​ថា​វា​ជាស​ម្តី​ផ្អែម ឬ​ចង់​រួមភេទ​ទេ ការ​ខ្សឹបប្រាប់​គ្នា​នូវ​រឿង​ជាច្រើន​ទៅវិញ​ទៅ​ម​អាច​បន្ថែម​នូវ​ភាព​ព្រឺ​សម្បុ​ល​បាន​។ វា​មិនគួរណា​ធ្វើ​ក្នុងពេល​បរ​បោស​អង្អែល ឬ​រួមភេទ​ឡើយ​។ កា​របរ​បោស​អង្អែល​មុនពេល​រួមភេទ​អាច​ចាប់ផ្តើម​នៅពេល​ថ្ងៃ​ជាមួយនឹង​ការផ្ញើរ​សា ឬ​និយាយ​ទូរស័ព្ទ​ប្រកបដោយ​ភាព​សិច​ស៊ី​បាន​។​

ការសម្រេច​កាម​
​ការសម្រេច​កាម ដោយ​ខ្លួនឯង ឬ​ជាមួយ​ដៃគូ អាចជា​រឿង​ល្អ​បន្ថែមទៀត​សម្រាប់​ជីវិត​ផ្លូវភេទ​។ ចូរ​ស្វែងយល់​អំពី​រាងកាយ​ខ្លួនឯង និង​ការឆ្លើយតប​ខាង​ផ្លូវភេទ មានន័យថា អ្នក​អាច​ចែករំលែក​ចំណេះដឹង​មួយ​នៃ​ជាមួយ​ដៃគូ​បាន​។ ការសម្រេច​កាម​ឲ្យ​ដៃគូ​អាចជួយ​អ្នកសិក្សា​កាន់តែច្បាស់​ថា​អ្វី​ទៅ​ទើប​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​។​

​ចែករំលែក​ការស្រមើស្រមៃ និង​ការចង់បាន​
​មនុស្ស​គ្រប់គ្នា​តែងមាន​ការស្រមើស្រមៃ និង​ការចង់បាន​ពិសេសៗ​នៅពេល​និយាយ​ដល់​ការ​រួមភេទ​។ ចាប់តាំងពី​ស្លឹកត្រចៀក​រហូតដល់​កៃ​ជើង ឬ សរសៃសក់​ដល់​ត្រគាក ដូច្នេះ​ចូរ​កុំ​ខ្លា​ចនឹង​និយាយប្រាប់​គ្នា​អំពី​រឿង​ទាំងនេះ​អី​។ បើសិនជា​អ្នក និង​ដៃគូ​ដឹង​អំពី​របៀប​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ហើយ អ្នកនឹង​រីករាយ​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​ជាង​មុន​ថែម​មួយកម្រិត​ទៀត​។​

​រក្សា​អនាម័យ​
​ចំ​ណុង​នេះ​ខ្ញុំ​និង​និយាយ​អំពី​អនាម័យ​ទូទៅ​របស់​ង្ន​ក​។ អ្នក​មិនចាំបាច់​រក្សា​ខ្លួនឯង​ឲ្យ​ស្អាត​ពេក​ទេ គ្រាន់​តែមាន​ញើស​តិចតួច​លើ​ខ្លួន​ក៏​មិន​អី​ដែរ​។ ប៉ុន្តែ​អ្វី​ដែលជា​ការគោរព​សម្រាប់​ដៃគូ​វិញ​គឺ ត្រូវ​ងូតទឹក​ឲ្យ​បាន​រាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​អាក្រក់​ចេញមក​។​

​បន្ធូរ​អារម្មណ៍​
​ការ​រួមភេទ​ជាមួយ​ដៃគូ​អាចជា​រឿង​មួយ​ដែល​ល្អ​បំផុត និង​ផ្តល់​បទពិសោធន៍​ដ៏​ខ្លាំងក្លា​ដល់​ជីវិត​។ ពេលខ្លះ ការរួម​ភេទ​ដ៏​ល្អ​បំផុត​កើតឡើង​នៅពេល​អ្នក​មិនបាន​បារម្ភ​អំពី​អ្វីដែល​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​។ ដូច្នេះ​ចូរ​ធ្វើខ្លួន​ឲ្យ​ធូរ​អារម្មណ៍​ផង​នៅពេល​នៅ​ជាមួយ​ដៃគូ បន្ទាប់មក ការរួម​ភេទ​ដ៏​អស្ចារ្យ​អាច​នឹង​មករក​អ្នក​វិញ​៕ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​ / http://www.health.com.khសៀន