គន្លឹះ​សុខភាព ៖ ការរក្សា​ខ្យល់​ដង្ហើម​របស់​អ្នក​ឲ្យ​ស្រស់ថ្លា​

184
ចែករម្លែក

សមាគមន៍​អនាម័យ​មាត់​ធ្មេញ​អាមេរិក​បាន​និយាយថា ខ្យល់​ដង្ហើម​មិនល្អ​ប៉ះពាល់​ដល់ ជនជាតិ​អាមេរិក​ជាង ៤០ លាន​នាក់​។​

​ការសម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​អាចជួយ​កម្ចាត់​កំណក​បន្ទះ​ជាប់មាត់​ធ្មេញ​ដែល​នេះ​គឺអាច កាត់បន្ថយ​ខ្យល់​ដង្ហើម​មិនល្អ​បាន​។​

​សមាគមន៍​អនាម័យ​មាត់​ធ្មេញ​អាមេរិក​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចេះ​វិធី​បង្ការ​ខ្យល់​ដង្ហើម​មិនល្អ​បន្ថែម​ទាំងនេះ ៖

​លាងជម្រះ​មាត់​របស់​អ្នកជា​មួយ​ទឹក បន្ទាប់ពី​ញ៉ាំ ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ ដើម្បី​ជំរុញ​លំហូរ ទឹកមាត់ (​អ្នក​សំអាត​ធម្មជាតិ​) ញ៉ាំ​អាហារសម្រន់​ដូចជា​ការ៉ុត ឬ​ផ្លែ​ប៉ោម ដើម្បី​ជួយ​កម្ចាត់​កំទេច កំ​ទី រវាង​ធ្មេញ​របស់​អ្នក​បរិភោគ​របប​អាហារ​មាន​តុល្យភាព​។ កង្វះ​វីតាមីន​អាចរួមចំណែក​ដល់ ជំងឺ​អញ្ចាញធ្មេញ និង​ដង្ហើម​មិនល្អ ត្រួតពិនិត្យ​ធ្មេញ និង​ទៅ​ជួប​ទន្តពេទ្យ​ជា​ទៀងទាត់​៕ ដោយៈ​health.com.kh​