គន្លឹះ​ស្រួលៗ ក្នុងការ​បំបាត់​ស្នាម​ខ្មៅ​ដោយសារតែ​ហាលថ្ងៃ​យូរ​

394
ចែករម្លែក

ខែចេត្រ​ច្រើនតែ​ងាយ​នឹងដាក់​សម្ពាធ​ទាំង​មនុស្ស​ស្បែក​ស​ទៅជា​ខ្មៅ​វិញ ជាពិសេស​កន្លែង​ដែល​មិន មានការ​បិតបាំង រហូតដល់​មើលឃើញ​ស្នាម​ខ្មៅ​បែប​អាក្រក់​បាន​។ រឿងនេះ​បើសិនជា​កើតឡើង​យូរ វា​ក៏​ងាយ​នឹង​ក្លាយទៅជា​ភាព​ជ្រីវជ្រួញ​ដែរ​។
​ដូច្នេះហើយ​បានជា​មនុស្ស​ជាច្រើន​ព្យាយាម​បិតបាំង​កន្លែង​ដែលមាន​ស្នាម​ខ្មៅ​ដោយសារ​ព្រះអាទិត្យ​នេះ​ឲ្យ​ស្មើ​សាច់​វិញ ប៉ុន្តែ​ការដែល​ធ្វើបែបនេះ​ច្រើនពេក​អាចធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ខូចខាត​បាន​។ យ៉ាងណាមិញ ខ្ញុំ​មាន​វិធី​ខ្លះៗ​ដែល​អាចជួយ​អ្នក​បាន​។

​ផ្លែ​ឪឡឹក​
​ផ្លែឈើ​មួយ​នេះ​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ទេ តែ​ក៏​អាច​ព្យាបាល​ភាព​ខ្មៅ ឬ​ក្រហម ដោយសារតែ​ពន្លឺព្រះអាទិត្យ​បានដែរ​។ ផ្លែ​ឪឡឹក​ផ្ទុក​ទៅដោយ​សារធាតុ Lycopene វីតាមីន A និង Beta-carotene ដែល​អាចជួយ​ដល់​ការព្យាបាល​ស្បែក​ក្រហម​ដោយសារតែ​ពន្លឺព្រះអាទិត្យ​បាន​។ អ្នក​គ្រាន់តែ​យក​ចំណិត​ឪ​ឡឺ​កមួយ​ស្លាយ​ស្អំ​ពីលើ​ស្បែក​ដែល​ក្រហម​នោះ ហើយ​ទុកចោល​ពីរ​បី​នាទី ចាំ​លាង​សម្អាត​វិញ​។ អ្នក​អាចធ្វើ​បែបនេះ​ច្រើនដង​បើសិនជា​ចាំបាច់​។

​យ៉ា​អួ និង​ប៉េងប៉ោះ​
ប៉េងប៉ោះ​នឹង​ជួយផ្តល់​ភាព​ភ្លឺរលោង​ដល់​ស្បែក​ដោយសារតែ​អង់​ទី​អុកស៊ីដ​ង់​របស់​វា​ខណៈ​ពេលដែល យ៉ា​អួរ​មាន​ជាតិ​ឡាក់​ទិច​អាស៊ីត​ដែល​អាច​ផ្តល់​ភាព​ទន់​ដល់​ស្បែ​កបាន​។​ចូរ​ចិត​សម្បក​ប៉េងប៉ោះ​មួយ​ផ្លែ​ចេញ​ឲ្យ​អស់ ហើយ​ដាក់​វា​កិន​ជាមួយនឹង​យ៉ា​អួរ​មួយ​ទៅ​ពីរ​ស្លាបព្រា​កាហ្វេ​។ បន្ទាប់មក​អ្នក​អាច យក​ល្បាយ​នេះ​មក​លាប​លើ​ស្បែក​ដែល​ក្រហម ហើយ​ទុកចោល ២០​នាទី ចាំ​លាងជម្រះ​ចេញ​។​

​ទឹក​ដំឡូងបារាំង​
ដំឡូងបារាំង​មាន​រសជាតិ​ឆ្ងាញ់​ណាស់​នៅពេល​ដុត ឬ​ចៀន ប៉ុន្តែ​នៅពេល​និយាយ​ដល់​ការថែរក្សា ស្បែក​វិញ វា​ត្រូវបាន​គេ​ស្គាល់​ថា​អាចជួយ​បន្ថយ​ភាព​មើលឃើញ​ស្នាម​ខ្មៅៗ​ក្រោម​ភ្នែក​បាន​។ រឿង​មួយ​ផ្សេងទៀត​ដែល​ដំឡូងបារាំង​អាចធ្វើ​បានដែ​ឬ​នោះ​គឺ ផ្តល់​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក​ដែរ​។ ចូរ ច្របាច់​យក​ទឹក​របស់​ដំឡូងបារាំង ហើយ​យក​វា​លាប​លើ​ស្បែក ហើយ​ទុកចោល ១០ ទៅ ១២​នាទី ចាំ​លាង​សម្អាត​វិញ​។​អ្នក​ក៏​អាច​យក​ចំណិត​ដំឡូង​នេះ​ដែល​ហាន់​ស្តើងៗ​បិត​ពីលើ​មុខ និង​ភ្នែគ ដើម្បី​សម្រួល​ដល់​ស្បែក​ដែល​រលាក​ដោយសារតែ​ពន្លឺព្រះអាទិត្យ​បានដែរ​៕ ដោយៈ health.com.kh