គន្លឹះ​ហាត់ប្រាណ​សម្រាប់​អ្នកមាន​ជំងឺហឺត​

1128
ចែករម្លែក

​វា​ប្រហែលជា​រឿង​មាន​ប្រយោជន៍​ក្នុងការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​ទម្លាប់​នៃ​ការហាត់​ប្រាណ​។ រឿងនេះ​មាន​សារៈសំខាន់​ជាពិសេស​ជាមួយនឹង​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ពេល​ហាត់ប្រាណ​តែម្តង​។ គ្រូពេទ្យ​ដែល​ធ្លាប់មាន​ពិសោធន៍​លើ​ការព្យាបាល​ជំងឺហឺត​អាចជួយ​ស្វែងរក​នូវ​ការហាត់​ប្រាណ និង​ថ្នាំ​ជំងឺហឺត​ដ៏​ល្អ​បំផុត​។ មនុស្ស​ជាច្រើន​ដែលមាន​ជំងឺហឺត​នឹងមាន​ប្រយោជន៍​ពី​ការប្រើ​ថ្នាំ​ប្រភេទ​ពង្រីក​ទងសួត​រយៈពេល​ខ្លី (Albuterol) ប្រហែលជា ១៥​នាទី មុនពេល​ចាប់ផ្តើម​ហាត់ប្រាណ​។ សម្រាប់​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ខ្លាំង ឬ​មាន​ផ្សែង​ពុល​ច្រើន វា​ប្រហែលជា​រឿង​ល្អ​បំផុត​ដែល​ត្រូវ​ហាត់ប្រាណ​ក្នុងផ្ទះ​វិញ​។ ថ្នាំ​នេះ​ក៏​អាច​ប្រើ​លើ​អ្នកជំងឺ​ដែលមាន​ទាំង​ជំងឺហឺត និង​អា​ឡែ​ហ្ស៊ី​នៅពេល​ប៉ះពាល់​នឹង​លម្អងផ្កា​។

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ល្អៗ​មួយចំនួន​សម្រាប់​ការហាត់​ប្រាណ​ជាមួយនឹង​ជំងឺហឺត​ក្នុង​ខ្លួន​៖
– កម្តៅ​សាច់ដុំ​សិន​
– ព្យាយាម​ដកដង្ហើម​តាម​ច្រមុះ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​
– ពាក់​កន្សែង​បង់ករ ឬ​ម៉ាស​នៅ​ច្រមុះ និង​មាត់​នៅពេល​ស្ថិតក្នុង​អាកាសធាតុ​ត្រជាក់​
– ចៀសវាង​ការហាត់​ប្រាណ​នៅក្រៅ​ផ្ទះ​នៅពេល​មាន​លម្អងផ្កា​ច្រើន ឬ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ជាមួយនឹង​ជំងឺហឺត​
– ចៀសវាង​ការហាត់​ប្រាណ​ក្រៅ​ផ្ទះ​បើសិន​ជាមាន​ខ្យល់​បំពុលបរិយាកាស​ច្រើន​
– មិនត្រូវ​ហាត់ប្រាណ​ទាំង​ខ្លួន​មាន​ជំងឺ​ឡើយ​
– បញ្ចូល​ទម្លាប់​ត្រជាក់​សាច់ដុំ​ផង​ក្រោយពី​ហាត់ប្រាណ​រួច​
– មិនត្រូវ​ខំ​ហាត់​ខ្លាំងពេក​ឡើយ​
– ត្រូវដាក់​ថ្នាំ​ហឺត Albuterol តាម​ខ្លួន​ដើម្បី​ប្រើប្រាស់​ពេល​ចាំបាច់​

​ការហាត់​ប្រាណ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ ទោះបី​ជាមាន​ជំងឺហឺត​ក៏ដោយ​។ ចូរ​រៀបចំ​គម្រោង​ហាត់ប្រាណ​ប្រហែល ៣០​នាទី ចំនួន ៤ ទៅ​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ អ្នក​ធាត់​ជ្រុល និង​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​ប្រហែល​ជាមាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ទៅលើ​ជំងឺហឺត​។ ដូច្នេះ ការហាត់​ប្រាណ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការព្យាបាល​ចំ​ងឺ​ហឺត​ដែល​ផ្តល់​សុខភាព​៕ ដោយ​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​