គប់​បំបែក​កញ្ចក់​ចូល​យក​អីវ៉ាន់​មាន​តម្លៃ​ក្នុង​ខុន​ដូ​

224
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ជន​មិន​ស្គាល់មុខ បានគប់​បំបែក​កញ្ចក់​អគារ ពាណិជ្ជកម្ម ទិញ​-​លក់​ខុន​ដូ TIME CENTER ចូលទៅ​រេី​កកាយ​ពេញ​ក្នុង​អគារ លួច​យកបាន​ទូរទស្សន៍ LED ៣​គ្រឿងលេី​កយក​ចេញមក​ខាងក្រៅ ​និង​ម៉ាស៊ីន​កុំព្យូទ័រ​២​គ្រឿង​ទៀត ស្រាប់តែ​សំឡេង​ស៊ី​រ៉ែ​ន រោ​ទ៍​លាន់​ទ្រហឹ​ង​ពេញ​អគារ ហេី​យ​អំពូល​ភ្លេី​ង​លោត​ភ្លឺភ្លឹបភ្លែតៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ទេី​ប​ស្ទុះ​ចេញមក​វិញ​ ហេី​យ​រត់​គេចខ្លួនបាត់ បង្ក​ការ​ភ្ញាក់​ផ្អេី​លដល់​ក្រុម​សន្តិសុខ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាពESS ចុះមក​ពិនិត្យ​មេី​ល និង​រាយការណ៍​ប្រាប់​កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​ខណ្ឌ​៧​មករា ចុះមក​ឡោមព័ទ្ធ​ពិនិត្យ​មេី​ល​ផងដែរ​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រទី១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​អគារពាណិជ្ជកម្មទិញ​-​លក់​ខុន​ដូ TIME CENTER ជាប់​ពហុកីឡដ្ឋាន​ជាតិអូឡាំ​ពិ​ក លេី​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

​បេី​តាម​លោក ហេង សំ​អូន ប្រធាន​គ្រប់គ្រងគម្រោងសន្តិសុខESS បាន​រៀប​ប្រាប់ថា នៅ​មុនពេល​កើតហេតុ ក្រុមចោរ​បាន​ធ្វេី​សកម្មភាពគប់ទម្លុះ​ជញ្ជាំង​កញ្ចក់​អគារពាណិជ្ជកម្ម ទិញ​-​លក់​ខុន​ដូ TIME CENTER កេី​ត​ហេតុ​ខាង​លេី ហេី​យ​បេី​តាម​គាត់ ាន​មេី​លកាមេរ៉ា​សុវត្ថិភាពជាមួយក្រុមបច្ចេកទេសប្រព័ន្ធ​សុវត្ថិភាព ដែល​ចុះមក​បេី​ក​ពិនិត្យ​មើលឃេី​ញ​ជនសង្ស័យ​ចូលទៅ​រេី​កកាយរក​របស់​មានតម្លៃ​ពេញ​ក្នុង​អគារ តែ​ពុំមាន​អ្វី​យកបាន ព្រោះ​សុទ្ធតែជា​របស់ Show Room ទេី​ប​ជនសង្ស័យមក​លួច​យក​ទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន៣​គ្រឿង លេី​ក​យក​ចេញមក​ខាងក្រៅ​តាមកន្លែង​ដែល​បំបែក​កញ្ចក់​ចូល​លួច​នោះ និង​បាន​ចូ​លលេី​ក​យក​ម៉ាស៊ីន​កុំព្យូទ័រ២​គ្រឿង​ទៀត ចេញមក​ទុក​ក្បែរ​កន្លែង​បំបែក​កញ្ចក់​នោះ​ទៀត ស្រាប់តែ​សំឡេង​ស៊ី​រ៉ែ​ន​រោ​ទ៍លាន់​ទ្រហឹង​ពេញ​អគារ ហេី​យ​អំពូល​ភ្លេី​ង​លោត​បេី​ក​ភ្លឺភ្លឹបភ្លែតៗ ធ្វើ​ឲ្យ​ជនសង្ស័យ មានការ​ភ័យ​ស្លន់ស្លោ ទេី​ប​ស្ទុះ​ចេញមក​វិញ​ ហេី​យ​រត់​គេចខ្លួនបាត់ បង្ក​ការ​ភ្ញាក់​ផ្អេី​លដល់​ក្រុម​សន្តិសុខ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ESS ចុះមក​ពិនិត្យ​មេី​ល និង​រាយការណ៍​ប្រាប់​កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​ខណ្ឌ​៧​មករា ចុះមក​ឡោមព័ទ្ធ​ពិនិត្យ​មេី​ល​ផងដែរ​។

​ក្រោយមក​សមត្ថកិច្ច​ខ​ណ្ឌ​៧​មករា រួមទាំង​លោក​អធិការ​ខណ្ឌ​៧​មករា ចុះមក​កន្លែងកើតហេតុ និង​ទំនាក់ទំនង​ទៅ​ម្ចាស់​អាគារពាណិជ្ជកម្មខាង​លេី ចុះមក​បើក​សោឲ្យ​សមត្ថកិច្ច​ចូលទៅ​ត្រួតពិនិត្យ និង​រុករក​ពេញ​អគារ តែ​ពុំមានស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​នោះទេ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋានខណ្ឌ​៧​មករា និងក្រុម​សន្តិសុខប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព បាន​រាយការណ៍ជូន​ថ្នាក់​លើរាងខ្លួន ដេី​ម្បី​រង់ចាំ​ខាង​សមត្ថកិច្ចធ្វេី​ការស្រាវជ្រាវ តាម​ជំនាញបន្ត ដេី​ម្បី​កំណត់​មុខសញ្ញា តាម​ចាប់យកមកផ្ដន្ទាទោសឲ្យ​ខាង​តែ​បាន​៕​B/Ha