គម្រប់​, គិត​, អ៊ំ​, អុំ​, អង្គារ​, គ្រោង​, គ្រឿង​, ព្រហស្បតិ៍​, អំណរ​, អនាគត​, កំណើត​, រលុប​

932

គម្រប់ ( កិ​. ) ធ្វើឱ្យ​គ្រប់​, បង្គ្រប់​, បំពេញ​ឱ្យ​គ្រប់​៖ មាន​៣ ហើយ ត្រូវ​ថែម​២​មកទៀត​គម្រប់​ជា​៥ ។ ច្រើន ប្រើ បង្គ្រប់ ជាង ។ ( បូ​. សំ​. ឬ គុ​. ) ដែល​ជាទី​បង្គ្រប់​ចំនួន​៖ គម្រប់​២, គម្រប់ ៣, គម្រប់​៤, គឺ​ទី​២, ទី​៣, ទី​៤, ប៉ុន្តែ​កុំ ប្រើ គម្រប់​១ ព្រោះ​មួយ​ជា​បូ​រណ សំខ្យា​ទោល​ឯកឯង​, ត្រូវ​ប្រើ​ជា ទី​១ ឬ ជាបឋម​, ជា​ប្រថម​, ជាដំបូង (​ធ្លាប់ សរសេរ គំរប់ ប៉ុន្តែ​ត្រូវ​ប្រើ គម្រប់ វិញ មានន័យ​ទៀងទាត់​តាម​លក្ខណៈ វេយ្យាករណ៍​ខ្មែរ​) ។
​ ​
​គិត ( កិ​. ) ត្រិះរិះ​, ពិចារណា​, នឹក​, នឹក​ដល់​, រឭក​៖ គិត​ហើយ​សឹម​ធ្វើ ។ នាម​របស់ គិត នេះ​ជា គំនិត ។
​ ​
​អ៊ំ ( ន​. ) ធំ (​ឪពុកធំ​ឬ​ម្តាយធំ​) ។ សម្តី​ថ្នម​ឬ​ទំយើ​សម្រាប់​ក្មួយ ហៅ​ឪពុកធំ ឬ​ម្តាយធំ​ក្នុង​ទី ចំពោះមុខ ឬ កំបាំង​៖ អ៊ំ​អញ្ជើញ​ទៅណា​?, អ៊ំ​ប្រុស គ្រុន អ៊ំស្រី​ឈឺភ្នែក ។
​ ​
អុំ ( កិ​. ) ចាប់​ចង្អេរ​ដែល​ដាក់ គ្រាប់ស្រូវ​ជាដើម​ដោយ​ដៃ​ទាំងពីរ​លើកដាក់ៗ ដូច​គេ​ចាប់​ជះ ដើម្បីឱ្យ​ហើរ​សំដី ស្រូវ​ជាដើម​៖ អុំស្រូវ​, អុំ​គ្រាប់​សណ្តែកបាយ ។ ចាប់​ច្រវា​ចូក​ទឹក​តាម​ទំនង បែបបទ​ឱ្យ​លឿន​៖ អុំទូក ។
​ ​
អង្គារ ឈ្មោះ​ថ្ងៃទី​៣ នៃ សប្តាហ៍​៖ ថ្ងៃ​អង្គារ ។ ឈ្មោះ​យាម​ទី​៣ នៃ​ត្រៃ​យាម​៖ ព្រះ​សក្យមុនី ទ្រង់​ចូល បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ​យាម អង្គារ​ក្នុង បច្ចូសសម័យ​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ ឆ្នាំម្សាញ់ … ។ អង្គារទិន​, –​ពារ ឬ –​វារៈ (​អង់​-​គា​រៈ​–) ថ្ងៃ​អង្គារ (​ព​. ហ​.)​។ សំ​. បា​. ( ន​. ) ឈ្មោះ​ផ្កាយព្រះគ្រោះ ទី​៣៖ ផ្កាយ​អង្គារ ។ សំ​. បា​. ( ន​. ) ធ្យូង ។ រ​. ស​. ព្រះ​អង្គារ ធ្យូង​ដែល សល់​ពី​ការថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះសម្មាសម្ពុទ្ធ​ឬ​ព្រះរាជា បើ​រៀង​ភ្ជាប់ ពី​ខាងដើម​សព្ទ​ដទៃ ។​
​ ​
​គ្រោង ( កិ​. ) ប្រុង​ទុក​, រៀបចំ ទុកជាមុន​៖ គ្រោង​ទេយ្យទាន​សម្រាប់ ធ្វើបុណ្យ​, គ្រោង​ថវិកា សម្រាប់​ឆ្នាំ​ថ្មី ។ ( ន​. ) រាង​, សណ្ឋាន​ ៖ គ្រោងផ្ទះ​, គ្រោងឆ្អឹង (​ហៅថា គម្រោង ក៏បាន​) ។ ចាន​ដែល​ធំជាងគេ​ហៅ ចាន​គ្រោង​, ក្តាម​មួយ​ប្រភេទ ដែល​ធំៗ ហៅ ក្តាម គ្រោង ។ កុក​មួយ ប្រភេទ ដែល​ខ្ពស់ ជាង​កុក​ឯទៀត ក៏​ហៅ កុកគ្រោង ដែរ​, តែ​អ្នកស្រុក​ខ្លះ ហៅថា កុកស​-​ក ។
( គុ​. ) ដែល​ខ្ពស់​ស្រោង​ហួសខ្នាត​, ដែល ខ្ពស់​ចង្គ្រោង (​ម​. ព​. ចង្គ្រោង ផង​) ។
​ ​
គ្រឿង ( ន​. ) វត្ថុ​ច្រើន​មុខ ផ្សំគ្នា​ជា​ពួក​មួយ​៖ គ្រឿងល្ខោន​, គ្រឿង ចក្រ​, គ្រឿងសម្ល​, គ្រឿងមាស​, គ្រឿង ប្រាក់​, គ្រឿងរទេះ​, គ្រឿងផ្ទះ … ។
​ ​
ព្រហស្បតិ៍ ព្រ​ហ៊ា​ស​, សំ​., សំ​. ក្ល​. ( ន​. ) (​វ​ឫ​ហ​ស្ប​តិ​, វ . ព​, ឫ . រឹ = ព្រឹ​ហ​ស្ប​តិ​) ឈ្មោះ​ថ្ងៃទី​៥ ក្នុង​មួយ សប្តាហ៍​៖ ថ្ងៃ​ព្រហស្បតិ៍ ។ ពោល​តាម លទ្ធិព្រាហ្មណ៍ ថា ជា​នាម​នៃ​ទេវតា វិសេស​អង្គ​មួយ ជា​ប្រធាន​ឬ​ជា​ម្ចាស់ នៃ​មន្ត​វិជ្ជា និង​អក្សរសាស្ត្រ​, ជា​គ្រូ នៃ​ពួក​ទេវតា​, ហៅថា ព្រះ​វ​ឫ​ហ​ស្ប​តិ (​ព្រះ​ព្រហស្បតិ៍​), ខាង​តារាសាស្ត្រ ថា ជា​ឈ្មោះ​នៃ​ផ្កាយ​មួយ ក្នុង​ពួក​ផ្កាយ នព្វគ្រោះ ហៅថា ផ្កាយ​ព្រហស្បតិ៍់ ព្រោះហេតុនោះ បានជា​បុព្វបុរស​ទាំង ឡាយ​របស់​យើង ហៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រហស្បតិ៍រាជគ្រូ (​តាម​លទ្ធិ​នុ៎​ឯះ​ង​), តាំង​ជា​ទម្លាប់​ឱ្យ​សិស្ស​ចាប់ផ្តើម​រៀន អក្សរ​, លេខនព្វន្ត​, មន្ត​, វិជ្ជា​ទាំងពួង រើស​រកតែ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប្រកាន់ ជឿថា នឹង​បាន​ឆាប់​ចេះ ទាំង​នឹងមាន សេចក្តីសុខ​សប្បាយ​រៀង​ទៅ​ផង ។
​ ​
​អំណរ ( ន​. ) សេចក្តី​អរ​៖ មាន​អំណរ (​កុំ​ប្រើ​ថា សេចក្តី​អំណរ ព្រោះ​ពាក្យ​នេះ​ជា​នាម​ប្រាប់​ដំណើរ របស់​កិរិយាសព្ទ អរ ស្រេច​ហើយ​, បើ ចង់​ប្រើពាក្យ​ថា សេចក្តី ត្រូវ​ថា មាន សេចក្តី​អរ ក៏​គឺ មាន​អំណរ ហ្នឹងឯង​) ។ ម​. ព​. សេចក្តី ផង ។ ព​. កា​. ពន្យល់​ការ ប្រើ​នាមសព្ទ អំណរ ថា​៖ ពាក្យ​ថា អំណរ ជា​នាម​នៃ​អរ ជា​កិរិយាសព្ទ ចេញ​មកជា​នាម ប្រើ​តាម​ប្រញប្តិ វេយ្យាករណ៍​ប្រាប់ ឱ្យប្រើ​ស្រេច​ហើយ ។ កុំ​ថែម​ពាក្យថ្មី ថា​មាន​សេចក្តី​– អំណរ​” ច្នេះ​ឡើយ ព្រោះ​កាលបើ​ថែម ស៊ែម លើស បែប​ហើយ នឹង​ទៅជា​ឈ្លើយ ខុសពី​របៀប ។
​ ​
​អនាគត អៈ​ន៉ា​គត់ សំ​. បា​. ( ន​. ) (< អន “​មិន​, មិនទាន់​” + អាគ​ត “​មក​” = កាលដែល មិនទាន់​មក​) កាល ឬ​សម័យ​ខាងមុខ​៖ ប្រយោជន៍​ក្នុង អនាគត​, យើង​ពុំ​អាច​ដឹង​អនាគត​របស់ យើង​ទេ ។ ប្រយោជន៍​អនាគត​, ជាតិ អនាគត ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ ដទៃ អ​. ថ​. អៈ​ន៉ា​គៈតៈ​, ដូចជា អនាគត កាល កាល​ឯមុខ ។ ព​. វ​. កាល​ប្រាប់ ដំណើរ​ទៅខាង​មុខ​, ខ្មែរ​ប្រើពាក្យ នឹង​, គង់​, គង់​នឹង​, គង់តែ​, គង់តែ​នឹង​, មុខជា​, មុខជា​នឹង ជា​គ្រឿង​សម្គាល់​៖ ស្អែក​ខ្ញុំ​នឹង​ទៅ​, ការ​នុះ​មុខជា​នឹង សម្រេច ។ < អនាគត + អំ​ស “​ចំណែក​” + ញាណ​) ញាណ​ជា​ចំណែក​ខាងមុខ គឺ​ប្រាជ្ញា​ដែល​អាច​ដឹង​ច្បាស់​នូវ​ហេតុ ខាងមុខ​៖ អនាគតង្សញ្ញាណ​របស់ ព្រះ​សព្វញ្ញុពុទ្ធ ។
​ ​
កំ​ណើត ( ន​. ) ជាតិ​, ដំណើរ ដែល​កើត​, កាល​វេលា​ដែល​កើត​, ទី តំបន់​ដែល​កើត​៖ ចាប់កំណើត​, ឆ្នាំ​កំណើត​, ស្រុកកំណើត ។ មនុ​ស្សឥត កំណើត គឺ​មនុស្ស​មិនមាន​សេចក្តីចម្រើន ដោយ ប្រយោជន៍​គ្រប់យ៉ាង​៖ អាឥត កំណើត​! (​ព​. ទ្រ​. ម​.) ។
​ ​
​រលុប រ​-​លប់ បា​. ( កិ​. ) (​លុប​) វិនាស​ស្នាម​, បាត់​រូប​, បាត់ ស្រមោល​, បាត់ឈ្មោះ​ដើម​៖ អក្សរ រលុប​, ដាន​រលុប​, រលុបឈ្មោះ ។ រលុបរលាប រលុប​មិន​អស់​រលាបៗ ។ រលុបរលាយ​រលុប លាយ​ចូល​ច្រឡំ​គ្នា ឬ​រលុប​វិនាស​បាត់​សូន្យ ៘ សរសេរ ក្លាយជា រលប់ តាម​សូរ​សម្តី​ក៏មាន (​គួរ ប្រើ រលុប វិញ​, ម​. ព​. លុប ផង​) ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ​ជួ​ន ណាត​