គម្រោង​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​នៃ​កាកបាទក្រហមកម្ពុជា​ផ្តល់​ជនក្រីក្រ​២០​គ្រួសារ​នៅ​ខេត្តព្រះវិហារ​

155
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១០​និង​ទី​១១​ខែសីហា​ឆ្នាំ​២០១៩​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ចាត់​ឱ្យ​មន្ត្រី​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​នៃ​កាកបាទក្រហមកម្ពុជា​។​

ប្រាក់កម្ចី​ផ្តល់ជូន​គ្រួសារ​យុទ្ធជន​និង​អតីតយុទ្ធជន​ពលី​ចំនួន​២០​គ្រួសារ​ដោយ​គ្រួសារ​និ​មួយៗ​ទទួល​ថវិកា​១​លាន​រៀល​។​ពួគគាត់​រស់នៅ​ស្រុករ​វៀង​និង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដើម្បី​ប្រកបមុខរបរ​បង្កបង្កើន​ផល​និង​ចិញ្ចឹមសត្វ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​។​

​ផ្តល់ប្រាក់​កម្ចី​ជូន​គ្រួសារ​យុទ្ធ​ជននេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កម្ម​វិធីចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​៤៩២​គ្រួសារ​រស់នៅ​ក្នុងស្រុក​ទាំងពីរ​ខាង​លេ​នេះ​ផងដែរ​។​ក្នុងឱកាស​នោះ​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា​និង​លោកស្រី​ចឹក​ហេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។​

​លោកស្រី​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ការគិតគូរ​ពី​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជាពិសេស​លើកទឹកចិត្ត​ដល់​គ្រួសារ​ទទួលផល​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​ពង្រីក​មុខរបរ​បង្កប​ង្កើ​ន​ផល​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​គ្រួសារ​ទទួលផល​ទាំងអស់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​សូម​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ដែលមាន​សុខសន្តិភាព​ស្ថិរភាព​និង​អភិវឌ្ឍនភាព​ដូច​សព្វថ្ងៃនេះ​។​

​សូមបញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៩​នេះ​កាកបាទក្រហមកម្ពុជា​បានផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៦២៨​គ្រួសារ​។​ក្នុងនោះ​គ្រួសារ​ពិការ​១១៧​គ្រួសារ​ដែល​រស់នៅ​ស្រុករ​វៀង​និង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។

​ប្រាក់កម្ចី​នេះ​បាននិងកំពុង​ជួយ​កាត់បន្ថយ​ការរង​គ្រោះថ្នាក់​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​បង្កើន​ជីវភាព​រស់នៅ​ឱ្យ​ល្អប្រសើរ​ឡើង ។​តាមរយៈ​ការប្រកប​របរ​ដាំ​ដំណាំ​ចិញ្ចឹមសត្វ​លក់​គ្រឿងទេស​កាត់ដេរ​អ៊ុតសក់​ជាង​ជុស​ជុល​ម៉ូតូ​។​ល​។​៕S/​