គម្រោង​កែលម្អរ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​របស់​អង្ក​ការ​ចៃ​កា​នៅ​រាជធានី​ភ្នំពេញ​

828
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ គម្រោង​កែលម្អរ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែលជា​គម្រោង​ហិរញ្ញប្បទាន របស់​ប្រទេស​ជប៉ុន តាមរយៈ​អង្ក​ការ​ចៃ​កា​គ្រោង​នឹង​ចាប់​ផ្តើមឡើង​ក្នុងអំឡុង​ខែសីហា ឬ​កញ្ញា​នេះ ជាមួយនឹង​ការរៀបចំ​ស្ថានីយ៍​បូមទឹក បំពាក់​ដោយ​ឧបករណ៍ និង​ម៉ាស៊ីន​សម្រាប់​បូម​ធូលី ម៉ាស៊ីន​ចាប់​សំរាម​ដោយ​ស្វ័យប្រវត្តិ​។​
​ខាងលើ​ជាការ​បង្ហាញ​ដឹង​ក្នុង​ឲ្យ​កិច្ចប្រជុំ​លើ​កិច្ចការងារ​រៀបចំ និង​គិតគូរ​អំពី​ការពិនិត្យ​លទ្ធភាព លើ​គម្រោង​ទី​៤ នៃ​គម្រោង​រួម ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​របស់​អង្គការ​ចៃ​កា​ដែល​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តំណាង​អង្គការ​ចៃ​កា តំណាង​ឲ្យ​រដ្ឋាភិបាល​ជប៉ុន រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​មួយចំនួនទៀត ។​
​ក្នុងឱកាស​នោះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា​៖ គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ គឺ​ពិភាក្សា​លម្អិត​លើ​ផលប៉ះពាល់​មួយចំនួន ដែល​ធ្វើ​ឲ្យ​រាំងស្ទះ ពុំទាន់​អាច​ឲ្យ​គម្រោង​នេះ អនុវត្តន៍​ទៅបាន ដោយសារតែ​យើង​បានគិត​គូរ អំពី​បញ្ហា​ទាំងនេះ​លើ​ទីតាំង​មួយចំនួន ដែល​ទើស​នឹង​ទីតាំង​គម្រោង​នេះ ។​លោក​បញ្ជាក់​ផងដែរ​ថា​៖​គម្រោង​ជំ​ហ៊ាន​ទី​៤ នៃ​ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ បាន​ផ្តោតទៅលើ​ការងារ សំខាន់ៗ​មួយចំនួន​ដូចជា ការងារ​រំដោះ​ទឹក ដែល​ការងារ​រំដោះ​ទឹក​នេះ​ចែកចេញជា​ពីរ​ផ្នែក ដែល​គោលបំណង​ធំ​ឬ​អត្ថប្រយោជន៍​ធំ គឺ​ទទួលបាន នៅ​ផ្នែក​ខាងជើង​វត្តភ្នំ នៅក្នុង​តំបន់​ផ្លូវ​អម​ផ្លូវ និង​ផ្លូវ​១៤៧ ដោយ​ចាប់ពី​វត្តភ្នំ​រហូត​ទៅដល់​រង្វង់​មូល​គួច​កាណុង មាន​ផ្ទៃ​ប្រមាណ​ជិត​៧០​ហិកតា ដែល​នឹងត្រូវ​រៀបចំ​និង​គិតគូរ ឲ្យ​មាន​ជា​ស្ថានីយ៍​បូមទឹក​មួយកន្លែង ដែល​ស្ថានីយ៍​បូមទឹក​នេះ ជា​ស្ថានីយ៍​ទី​៥ ស្របតាម​មាត់ទន្លេ ហើយ​មាន​ទីតាំងនៅ​ទល់មុខ​សួនច្បារ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច (CDC)​។​