គម្រោង​គំរូ​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​ផ្តល់ជំនួយ​ដោយ​ប្រទេស​ចិន​ចាប់ដំណើរការ​អនុវត្ត​ជា​ផ្លូវការ​

152

នៅ​ថ្ងៃទី​២១ ខែធ្នូ គម្រោង​គំរូ​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​ផ្តល់ជំនួយ​ដោយ​ប្រទេស​ចិន​នោះ បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា​។​

​គម្រោង​នេះ​មាន​រយៈពេល​អនុវត្តន៍ ៣​ឆ្នាំ ។ តាម​គម្រោង​គំរូ​នេះ​ប្រទេស​ចិន​និង​កម្ពុជា​នឹង​អាច បង្កើត​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាម​ការណែនាំ​ពី​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ និង​មានការ​ចូលរួម​ពី​មហាជន​ដ៏​ច្រើន ។ ភាគី​ទាំងពីរ​នឹង រួមគ្នា​ជំរុញ​ការកាត់បន្ថយ ភាពក្រីក្រ នៅ​ភូមិ​ចំនួន​ពីរ​នៅ​ខេត្តកណ្តាល​នៃ ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​បទពិសោធន៍​នៃ​ការ កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រទេស​ចិន​រួមមាន​គោលនយោបាយ​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​នៃ​ភូមិ ទាំងមូល និង​ការកាត់បន្ថយ​ភាពក្រីក្រ ដោយ​តម្រង់ទិស ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​ខ្មែរ តាម​ស្ថានភាព​ជាក់ ស្តែង ។ ប្រទេស​ចិន​នឹង​ផ្តល់ជំនួយ​ដល់ ប្រជាជន​ខ្មែរ ដែល​រស់នៅ​ក្នុងភូមិ​ទាំង ពីរ​ក្នុង​ការសាងសង់​ផ្លូវថ្នល់​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​កែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​បង្កើត មជ្ឈមណ្ឌល​សុខាភិបាល និង​មជ្ឈមណ្ឌល​សិក្សា​រៀនសូត្រ​ជាដើម ព្រមទាំង​ជួយ​ប្រជាកសិករ​តាម តំបន់​ក្នុង​ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ហើយ​ចាត់​បញ្ជូន​អ្នកជំនាញការ​ចិន​ឱ្យទៅ​ផ្តល់​ការបណ្តុះបណ្តាល បច្ចេកទេស ដល់​ប្រជាកសិករ ។ តាមរយៈ​ការ អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រទេស​ចិន​តំបន់​ជនបទ កម្ពុជា​នឹង​អាច​បញ្ចោ​ញ​កម្លាំង​រស់​រវើក កាន់តែច្រើន ។ គួរ​បញ្ជាក់ថា គម្រោង នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង ដល់​ប្រជាជន​ខ្មែរ​៨៨៦​គ្រួសារ​សរុប មាន​ជាង​៣.៩០០​នាក់ ។​

​សព្វថ្ងៃ​មន្ទីរ​អន្តោប្រវេសន៍ និង​កាត់បន្ថយ​ភាពក្រីក្រ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន​បាន​ចាត់​បញ្ជូន​អ្នកជំនាញ ការ​ចិន​ទៅធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ហើយ​បានរួម សហការគ្នាជាមួយ​ក្រសួង​អភិវឌ្ឍន៍ ជនបទ​កម្ពុជា ក្នុង​ការបង្កើត​ការិយាល័យ​អនុវត្តន៍​គម្រោង​ចិន​-​កម្ពុជា ដើម្បី ជំរុញ​ការអនុវត្ត​គម្រោង​នេះ​ឱ្យទទួល បាន​ជោគជ័យ ៕

​ពិធី​សម្ភោ​ធ​ដំណើរការ​អនុវត្ត នូវ​គម្រោង​គំរូ​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ (​រូបថត ដោយ Ding Feng )​