គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ​១​ខ្សែ នៅ​ឃុំ​សំរោង​យា ក្នុងស្រុក​ពួក ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

566
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ មន្ត្រី​នៃ​ទីចាត់ការ​ផែនការ និង​វិយោគ​សាលាខេត្ត​សៀមរាប បាន​ចុះទៅ​បិទ​ការដ្ឋាន​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៨ លើ គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ចំនួន​១​ខ្សែ ដែលមាន​ប្រវែង ៣០១​ម៉ែត្រ មាន​ទទឹង ៥​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប ។​

​មន្ត្រី​នៃ​ទីចាត់ការ​ផែនការ និង​វិយោគ​សាលាខេត្ត​សៀមរាប បាន​និយាយថា ក្នុងនោះ​ទុន​មូលនិធិ​ឃុំ​ប្រវែង ១៨៩​ម៉ែត្រ និង​ទុន​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រវែង ១១២​ម៉ែត្រ​។​

ក្រោយពី​ជួសជុល​ផ្លូវ​បេតុង​អា​មេ​រួច មុននឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រុមការងារ​ក៏បាន​ធ្វើការ​ពិនិត្យ​បច្ចេកទេស ដោយមាន​ការទទួលខុសត្រូវ​ពី​អ្នកម៉ៅការ មុននឹង​ក្រុមការងារ​ខេត្ត​ទទួលយក​ជា​ផ្លូវការ​។
​ក្រោយពី​ការពិនិត្យ​របស់​ក្រុមការងារ​បច្ចេកទេស​ម​ក ឃើញថា​ផ្លូវ​នេះ គឺ​អ្នកម៉ៅការ​បាន​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា ទាំង​ទំហំ បរិមាណ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋបាល​ឃុំ ។​

សូមបញ្ជាក់​ផងដែរ​ថា ការជួសជុល​ផ្លូវ​បេតុង​អា​មេនេះ ប្រើប្រាស់​រយៈពេល​មួយខែ និង​មាន​ការធានា​សុពលភាព​រយៈពេល​៦​ខែ ផងដែរ ៕B/