គម្រោង​ដំណាក់កាល​ទី​១ នៃ​ខ្សែ​រថភ្លើង​ចិន​-​ថៃ​កំពុងដំណើរការ​សាងសង់​ដោយ​រលូន​

1032
ចែករម្លែក

នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០១៨ លោក​ថា​នី​ង សុង​វិ​ន ប្រធាន នាយកដ្ឋាន​គ្រប់គ្រង​ផ្លូវថ្នល់ នៃ​ក្រសួង គមនាគមន៍​ថៃ​បាន​ថ្លែង​សុន្ទរកថា ក្នុង ការដ្ឋាន​សាងសង់​ខ្សែ​រថភ្លើង​ចិន​-​ថៃ នៅ​ខេត្ត នគររាជ​សីមា​នៃ​ប្រទេស​ថៃ​ថា សព្វថ្ងៃ​គម្រោង​ដំណាក់កាល​ទី​១​នៃ ខ្សែ​រថភ្លើង​ចិន​-​ថៃ​កំពុង ដំណើរការ សាងសង់​ដោយ​រលូន ចំណែក​បទ ពិសោធន៍​ដែល​ទទួលបាន​ក្នុងការ​អនុវត្ត គម្រោង​សាងសង់​ដំណាក់កាល ទី​១ នេះ​នឹង​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សាងសង់​កំណាត់ ផ្លូវដែក​ផ្សេងៗ ទៀត ។​

​លោក​បាន​បញ្ជាក់ថា ភាគី​ចិន ទទួលខុសត្រូវ​ចំពោះ​ការ​គូរ​ប្លង់ ឌី​ហ្សា​ញ្ញ​នូវ​គម្រោង​សាងសង់​ខ្សែ រថភ្លើង​នេះ​ចំណែក​នាយកដ្ឋាន​គ្រប់ គ្រង​ផ្លូវថ្នល់​នៃ​ក្រសួង​គមនាគមន៍​ថៃ​ទទួលខុសត្រូវ​ចំពោះ ការសាងសង់​គ្រឹះ ផ្លូវដែក ។ បន្ទាប់ពីនោះ​ភាគី​ចិន​នឹង ទទួលបន្ទុក​ក្រាលផ្លូវ​ដែក​និង​ការងារ ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។ លោក​បន្តទៀតថា ភាគី​ចិន​និង​ថៃ​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ យ៉ាង​ស្អិតល្មួត​ក្នុងការ អនុវត្ត​គម្រោង​សាងសង់​ផ្លូវដែក ដំណាក់កាល​ទី​១ ចំណែក​បទពិសោធន៍ ដែល​ទទួលបាន​ក្នុងការ​អនុវត្ត​គម្រោង ដំណាក់កាល​ទី​១ នឹង​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​អនុវត្ត គម្រោង​សាងសង់​នាពេលខាងមុខ ។​

​វិស្វករ​ប្រចាំការ​នៃ​ប្រទេស​ថៃ បាន​លើក​មតិ​ថា​គម្រោង​ដែល​ប្រទេស​ចិន​និង​ថៃ​រួមសហការ​គ្នា ក្នុងការ​សាងសង់​ផ្លូវដែក​នេះ​គឺជា​ឱកាស ដ៏​ល្អ​មួយ សម្រាប់​ឱ្យ​ប្រទេស​ថៃ​រៀន​បទពិសោធន៍ ពី​ប្រទេស​ចិន ។ គ្រឿង​បរិក្ខារ​មួយ ចំនួន​ត្រូវ​នាំចូល​ពី​ប្រទេស​ចិន ។ តាម​ការ​ឧទ្ទេសនាម​បាន ឱ្យដឹងថា ភាគី​ចិន ទទួលខុសត្រូវ​ចំពោះ​ការ​គូរ​ប្លង់ ឌី​ហ្សា​ញ្ញ​ពិនិត្យ​គុណភាព​នៃ​ការ​សាង សង់​ដំឡើង​ប្រព័ន្ធ​បញ្ជូន​សេវា​និង ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ផលិត​និង​ផ្តល់ រថភ្លើង​ព្រមទាំង​ការរៀប ចំការ​បណ្តុះ បណ្តាល​ដល់​អ្នកបច្ចេកទេស​ថៃ​ជាដើម​។​

​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០១៧ គម្រោង​ដំណាក់កាល​ទី ១ (​បាងកក​-​នគររាជ​សីមា​) នៃ​ខ្សែ​រថភ្លើង ចិន​-​ថៃ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នៅ​ប្រទេស​ថៃ ។ គម្រោង​សាងសង់​ខ្សែ រថភ្លើង​ដំណាក់កាល​ទី​១ នេះ​មាន ប្រវែង​សរុប ២៥៣​គីឡូម៉ែត្រ ដែល មាន​ចំណត​ចំនួន​៦ ។ រថភ្លើង​អាចធ្វើ ដំណើរ​ក្នុង​ល្បឿន​២៥០​គីឡូម៉ែត្រ​/​ម៉ោង តាម​ខ្សែ​រថភ្លើង​នេះ ។ គួរ​បញ្ជាក់ថា ខ្សែ​រថភ្លើង​នេះ​បាន​ប្រើប្រាស់​បច្ចេកទេស របស់​ប្រទេស​ចិន​ហើយ​ជា​ផ្លូវដែក ល្បឿន​លឿនទី ១​របស់​ប្រទេស​ថៃ ៕ ដោយ​យ៉ាង ចូ​វ​(​ស៊ីន​ហួ​ចិន​)

​គំរូ​រថភ្លើង​ល្បឿន​លឿន របស់​ចិន​ត្រូវបាន​តាំង​បង្ហាញ​នៅ ក្នុង​កម្មវិធី ពិព័រណ៍ ផ្លូវដែក​អាស៊ី និង វេទិកា​ស្តីអំពី​កំណើន​ឆ្នាំ ២០១៨ ដែល​បាន​រៀបចំឡើង​នៅ ប្រទេស​ថៃ កាល ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ ខែមីនា (​រូបថត ដោយ​ស៊ីន​ហួ )​
#