គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរជើង​ថ្មី​មួយ​កទៀត​ ស្របតាម​ដង​ទន្លេសាប ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

123
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/ភ្នំពេញ​ ៖ ស្រប​ពេលដែល​ប្រទេសជាតិ​មាន​សុខ សន្តិភាព​ពេញបរិបូរណ៍ វា​មិនមែន​ត្រឹមតែ​មានឱកាស​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិឲ្យរីកចំរើន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ដើរ​យ៉ាង​លឿន​ផងដែរ។ ​ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​គម្រោង​មួយ ដោយ​បង្កើតជា​កញ្ចប់​ទេសចរ​ណ៍​ថ្មើរជើង​ថ្មី​មួយកន្លែង​ទៀត នៅ​ស្របតាម​ដង​ទន្លេសាប ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេសរ​បស់​រដ្ឋបាល​រាជធានី​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​នេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​នឹង​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ដើរ​ស្រូបយក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​និង​ទស្សនា​ទេសភាព​ទន្លេ​៤​មុខ​ដ៏​ស្រស់ត្រកាល​ដោយ​គ្មាន​ប្រទេស​ណា​មាន​ដូច​។

ពាក់ព័ន្ធ​នឹង​ការងារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​សមាសភាព​គណៈកម្មកា​រ​រៀបចំ​ផ្លូវ​ថ្មើរជើង​(Walk Street)​នៅតាម​បណ្តោយ​ទន្លេ ចតុមុខ​ចាប់ពី​មុខ​ប្រៃ​ស​ណី​យ៍កម្ពុជា​រហូតដល់​មុខ​ព្រះបរមរាជវាំង​ និង​រូបសំណាក​ក្រម​ង៉ុ​យ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ចាស់ និង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​នេះ​មាន​សមាសភាព​ចំនួន​២៩​រូប ដោយមាន​លោក​ឃួ​ង​ ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន និង​បង្កើត​អនុគណៈកម្មការ​ចំនួន​២​ផ្សេងទៀត ​គឺ​អនុគណៈកម្មការ​បច្ចេក​ទេស និង​អនុ​គណៈ​កម្មការ​​ដោះស្រាយ​ផលប៉ះពាល់ ​ដែលមាន​សមាជិក​ជាម​ន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់​ព​ន្ធ័​ចូលរួម​។​ ក្នុងនោះ​លោក​អភិបាល​បាន​ណែនាំ​ដល់​ក្រុមការងារ​ឲ្យ​សិក្សា​ពី​ពេលវេលា ប្រព័ន្ធ​បញ្ចៀ​ស​ចរាចរណ៍ និង​កន្លែង​ចំណត​យានយន្ត​ឲ្យបាន​ត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់​សេវា​ទេសចរណ៍​ថ្មី​នេះ បាន​ដំណើរការ​ដោយ​រលូន គ្មាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ​។​

ជាមួយគ្នា​នោះដែរ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធារ ណៈ​ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​៖​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានគិត​គូ​ជា​យូ​មកហើយ​ដែលជា​ផ្លូវ​មាន​ផល​ប្រ​យោ​ជ​ន៏ ពហុ​បំណង​រួមមាន​៖​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​,​ជា​កន្លែង​លំហែរ​កំសាន្ត​យក ខ្យល់អាកាស​ ជា​កន្លែង​ប​ង្ហាញ និង​លក់ដូរ​ម្ហូបអាហារ​ដែល​ជា​របស់​ខ្មែរ ឬ​អាចបង្កើត​ឲ្យ​មាន​កន្លែង​ប្រគុំ​សិ​ល្បៈ​ប្រពៃណី​ជូន​ភ្ញៀវទេសចរ​ណ៍​ទស្សនា​កំសាន្ត​ផងដែរ​ ក្នុងន័យ​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ឲ្យ​ស្នាក់នៅ​រាជធានី​ភ្នំពេញ​បានយូ​រថ្ងៃ​។​ ជាមួយគ្នានេះ​យើង​ក៏​អាច​អភិរក្ស​នូវ​កេ​រ្ត៏​ដំណែល​វប្បធម៌ ក៏​ដូច​សំណង់​បុរាណ​សំរាប់​ឲ្យ​ភ្ញៀវទេសចរ​បាន​ទស្សនា​ផងដែរ​។​

គួរ​បញ្ជាក់ថា​ កន្លងមកនេះ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា កញ្ចប់​ទេសចរណ៍​ផ្លូវ​ថ្មើរជើង​នេះ​អាចបង្កើត ឡើង​ក្នុង​មួយ​សប្តាហ៍​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ហើយ​មិន​អនុញ្ញាតិ​អោយមាន​យាន្ត​ជំនិះ​ផ្សេងៗ​ឆ្លងកាត់​ឡើយ​គឺ​សម្រាប់តែ​ថ្មើរជើង​តែ​ប៉ុណ្ណេះ​។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​ចង់​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ ដើម្បី​បង្អួត​ភ្ញៀវទេសចរ​ពី ចំណុច​ពិសេស​នៃ រាជធានី​ភ្នំពេញ​គឺមាន​ទេសភាព​នៃ​ចំណុចប្រសព្វ​ទន្លេ​៤​ដ៏​ស្រស់ស្អាត​ដែល​ទី​ទាក់ទាញ​ដ៏​ខ្លាំង​។

គួរបញ្ជាក់​ទៀតថា​ គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរជើង​នេះ​នឹងធ្វើ​ឡើង ក្រោម​កិច្ចសហការ​រវាង​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងទេសចរណ៍ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕​B/

#