គម្រោង​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប

129
ចែករម្លែក

ដោយ​: បាយ័ន​
​សៀមរាប​:
នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៩ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី បាន​ចុះ​ត្រួតពិនិត្យ​ក្រុមការងារ ចុះ​សម្របសម្រួល​មេរៀន​ទី​២ ទាក់ទង​នឹង​ការ​វិភា​គេ​យ​ន​ឌ័​រ នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ដោយមាន​ការចូលរួម​ពី​អ្នកជំនាញការ​Jica ក្រុមការងារ​ថ្នាក់ជាតិ ក្រុមការងារ​ថ្នាក់​ខេត្ត លោក​អភិបាល ស្រុក​សូទ្រនិគម លោក​មេឃុំ​ខ្នារ​ពោធិ៍ សមាជិក​សហគម​ន៌៍ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​គម្រោង​សរុប​៤៨​រូប ស្រី​៣៣​រូប​។

គម្រោង​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​(PGM-WEE) ខេត្តសៀមរាប​( បាយ័ន​)​

​នៅក្នុង​ការចុះអនុវត្ត​គម្រោង​នេះ​ផងដែរ​ជា​លទ្ធផល​អ្នកចូលរួម​បាន​យល់​ពី​ការវិភាគ​យេនឌ័រ និង​ការទទួលបាន​ការប្រើប្រាស់ ការគ្រប់គ្រង និង​ការសម្រេចចិត្ត ក្នុងការ​ប្រក​បរបរ​អាជីវកម្ម និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​បានល្អ​ប្រសើរ និង​រីកចំរើន​ផងដែរ​។

​លោកស្រី បានស្នើ​ដល់​លោក​អភិបាលស្រុក និង​លោក​មេឃុំ ៖

​ទី​១ ជំរុញ​ឲ្យ​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត និង​ពិនិត្យ​លទ្ធផល​ក្នុងការ​គា​ទ្រ​ដល់​សហគមន៍​ឲ្យ​មាន​ភាព​ទាក់ទាញ​ទេសរ​ច​ណ៍​បែប​ធម្មជាតិ និង​លក្ខណៈ​ច្នៃប្រឌិត​បែប​បុរាណ​។

​ទី​២ ជំរុញ​ឲ្យ​លោក​មេឃុំ​ពិនិត្យ​លើ​បញ្ហា​លើ​ការអភិវឌ្ឍន៍​សហគម​ន៍ ដោយ​ដាក់​ចូលទៅ​ផែនការ​វិនិយោគ​ឃុំ ដើម្បី​ធ្វើការ​ទាក់ទាញ​ទេសចរណ៍​មក​កំសាន្ត​កាន់​ច្រើន ដើម្បី​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​ទី​៣ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​ក្រុម​គោលដៅ​គម្រោង​ចូលរួម​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ធនធាន ក្នុងការ​បង្កើត ឬ​ពង្រីក មុខរបរ អាជីវកម្ម របស់ខ្លួន ទៅតាម​ជំនាញ​បច្ចេកទេស​ត្រឹមត្រូវ​។

​សូម​ជម្រាបជូន​ផង​ដែលថា គម្រោង​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺ​គម្រោង​ផ្តល់​តែ​ជំនាញ​បច្ចេកទេស​តែប៉ុណ្ណោះ ដោយមាន​ការផ្តល់ជូន​ពី​មន្ទីរ​ពាក់ព័ន្ធ​រួមមាន មន្ទីរ​កិច្ចការនារី មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ទីរ​ទេសចរណ៍ មន្ទីរ​ផែនការ មន្ទីរ​កសិកម្ម មន្ទីរ​ពាណិជ​កម្ម មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ក្រោម​ការសម្រួល​ពី​ក្រសួង​កិច្ចការនារី និង​មានការ​ផ្តល់​បច្ចេកទេស​ពី​អ្នកជំនាញការ JICA ជប៉ុន​។

​និង​ទី​៤ ជំរុញ​ដល់​ក្រុមការងារ​បច្ចេកទេស​ពី​មន្ទីរជំនាញ​ទាំង​៨ ផ្តល់ជូន​បច្ចេកទេស​ដ​ល់​ក្រុម​គោលដៅ​ក្នុង​សហគមន៍​ឲ្យ​បាន​តាម​ផែនការ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ល​