គម្រោង​ផលិត​អគ្គិសនី​ដោយ​កម្តៅ​ក្រោម​ដី​របស់​ក្រុមហ៊ុន​ឌី​មេ​ធឺ​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ​

840
ចែករម្លែក

ពេល​ថ្មីៗ​នេះ ម៉ាស៊ីន​ផលិត អគ្គិសនី​កម្លាំង ១ មេ​ហ្គា​វ៉ា​ត់ ដែលជា គម្រោង​ដំណាក់កាល​ទី ១ នៃ​“​គម្រោង ផលិត​អគ្គិសនី​ដោយ​កម្តៅ​ក្រោម​ដី​កម្លាំង ១០០​មេ​ហ្គា​វ៉ា​ត់​នៅ​ក្រុង​យូយ​លី​” របស់ ក្រុមហ៊ុន​ថាមពល​ថ្មី ឌី​មេ​ធឺ ក្រុង ជឺ​ង​ចូ​វ បាន​ដំណើរការ​សាកល្បង​ជា​លើកដំបូង ដោយ​ជោគជ័យ ។ នេះ​ជាការ​ច្នៃប្រឌិត ដ៏​សំខាន់​របស់​ប្រទេស​ចិន​ក្នុងការ​សិក្សា ស្រាវជ្រាវ​អំពី​គ្រឿង​បរិក្ខារ​ផលិត អគ្គិសនី​ដោយ​កម្តៅ​ក្រោម​ដី​និង​ការអភិវឌ្ឍ​ធនធាន​ថាមពល​កម្តៅ​ក្រោម​ដី ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹង ថា កម្តៅ​ក្រោម​ដី​ជា​ធនធាន​មួយ​ប្រភេទ ដែលមាន​បរិមាណ​ធំ និង​ត្រូវ​បង្កប់​នៅ តំបន់​ដ៏​ច្រើន ហើយ​មាន​លក្ខណៈ ពិសេស​ច្រើន​ដូចជា​អាច​ថែរក្សា​ការ ពារ​បរិស្ថាន​ប្រើប្រាស់​នៅក្នុង​វិស័យ ច្រើន មាន​ភាពនឹងនរ និង​អាច​ប្រើប្រាស់ ជាថ្មី​ឡើ​វិញ​ជាដើម ។ បន្ទាប់ពី​ឆ្នាំ ២០០៩​រៀងមក ក្រុមហ៊ុន​ថាមពល​ថ្មី ឌី​មេ​ធឺ ក្រុង​ជឺ​ង​ចូ​វ​បាន​ខិតខំ​សិក្សា​ស្រាវ ជ្រាវ​អំពី​បច្ចេកទេស​គន្លឹះ​សម្រាប់​ផលិត អគ្គិសនី​ដោយ​កម្តៅ​ក្រោម​ដី ហើយ​បាន​កែសម្រួល​គ្រឿង បរិក្ខារ និង​បង្កើត រូបភាព​ថ្មី​សម្រាប់​ផលិត​អគ្គិសនី​ដោយ ប្រើប្រាស់​ធនធាន​កម្តៅ​ក្រោម​ដី ។ មិន តែប៉ុណ្ណោះ ក្រុមហ៊ុន​បានទទួល​ការ ជោគជ័យ​ក្នុងការ​ច្នៃប្រឌិត​ប្រព័ន្ធ​ស្វ័យ ប្រវត្តិ​កម្រិត​ខ្ពស់ ដែល​អាច​ផ្តាច់​អគ្គិសនី ដោយ​ស្វ័យប្រវត្តិ​នៅពេល​កើតមាន ស្ថាន​ភាពមិនប្រក្រតី ៕ ដោយ យ៉ាង ស៊ូ យ៉ាន និង យ៉ាង ជឺ​ង​

#