គម្រោង​ផ្ទះល្វែង​និង​វីឡា​មានជ័យ​នៅ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត អះអាង​ពី​ការផ្តល់​ផលប្រយោជន៍​ដល់​អតិថិជន និង​គាំទ្រ​កាកបាទក្រហម​

723
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ម្ចាស់​គម្រោង​ផ្ទះល្វែង និង​វីឡា​មានជ័យ​នៅ​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត អះអាង​ពី​ការផ្តល់​ផលប្រយោជន៍​ដល់​អតិថិជន​ដោយ​លក់​ផ្ទះល្វែង ផ្ទះ​វីឡា​ក្នុង​តម្លៃថោក​សមស្រប​នឹង​ជីវភាព​ពលរដ្ឋ​។​

​មាន​អតិថិជន​និង​គណ​:​អធិបតី ភ្ញៀវកិត្តិយស​ជាច្រើន​ចូលរួម ហើយក៏​អំពាវនាវ​ដល់​អតិថិជន​ជា​មហា​គ្រួសារ​សំណង់ផ្ទះ​ល្វែង និង​វីឡា​មានជ័យ​ឧបត្ថម្ភ​គាំទ្រ និង​បរិច្ចាគ​ធនធាន​ថវិកា​ចូល​មូលនិធិ​កាកបាទក្រហមកម្ពុជា​ផងដែរ​។​

​លោក​ឧកញ៉ា ឡា​ច ប៊ុន​លីម អគ្គនាយក​គម្រោង​សំណង់ផ្ទះ​ល្វែង​និង​វីឡា​មានជ័យ (MC) ថ្លែង​ដូច្នេះ​កាលពី​កាលពី​រាត្រី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩ ក្នុងឱកាស​អបអរសាទ​រ និង​ផ្សងសំណាង​ចាប់​រង្វាន់​ធំ​របស់​ក្រុមហ៊ុន​នៅ​ទីតាំងនៅ​ទល់មុខ​សាលា​២​ជាន់ (​សាលា​បឋម អនុវិទ្យាល័យ​និង​វិទ្យាល័យ​ប៉ោយប៉ែត​ក្រុង​) ភូមិ​បាលី​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ពោលគឺ​គម្រោង​នេះ​មាន​កម្មវិធី​បង់លុយ​ទិញ​ផ្ទះ និង​ទិញ​វីឡា​។ មាន​បង់លុយ​គ្រប់ បង់​បណ្តាក់​ជាដើម​។​

​លោក​ឧកញ៉ា ឡា​ច ប៊ុន​លីម បានប្រកាសថា បច្ចុប្បន្ន​គម្រោង​នេះ ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​បាន​ជាវដី និង​ផ្សងសំណាង ដោយមាន​គណៈអធិបតី ភ្ញៀវ​កិ​ត្ត​យស និង​ម្ចាស់​គម្រោង​អចលនៈវត្ថុ​នេះ ជា​អ្នក​ចាប់​ស្លាក​សន្លឹកឆ្នោត​។ រង្វាន់​មាន​ពី​កង្ហារ ឆ្នាំង​ដាំបាយ​អគ្គីសនី កង់​កីឡា ទូរ​ទឹកកក ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ូតូ ហើយ​ត្រូវបាន​ទៅ​អ្នកឈ្នះ​ការ​ផ្សងសំណាង​ដែលជា​អតិថិជន​ទិញ​ផ្ទះល្វែង ទិញ​វីឡា​ក្នុង​គម្រោង​។​

​ក្នុងនោះ លោក​ឧកញ៉ា ជា រតនា ក៏បាន​ជួយ​ចាប់​រង្វាន់​ធំ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​៣​គ្រឿង ហើយ​លោក​ឧកញ៉ា​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​អ​តី​ថិ​ជន គម្រោង​នេះ​បានទទួល​ផលប្រយោជន៍​ពី​គម្រោង ហើយ​មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ការងារ ផលរបរ និង​មាន​សុ​ខុ​ដុមរ​មនា ក្នុងនាម​ហារ​គ្រួសារ​ផ្ទះល្វែង​និង​វីឡា​មានជ័យ​។ ពោលគឺ​ស្រដៀង​គ្នា​នឹង​ការចាប់អារម្មណ៍​និង​ថ្លែង​របស់លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​និង​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែរ​។​

​ដោយឡែក​ក្នុងឱកាស​លៀង​សាយភោជន៍​ជូន​អតិថិជន ភ្ញៀវកិត្តិយស​និង​គណ​:​អធិបតី​នោះ ក៏​មានការ​ផ្តល់ឱកាស​អោយ​អ្នកចូលរួម​ពិធី​អាច​បរិច្ចាគ​សម្ភារ​: ថវិកា​តាម​សទ្ធា​ដើម្បី​ឧបត្ថម្ភ​ដល់​មូល​និ​ធី​កាកបាទក្រហមកម្ពុជា​ផងដែរ​៕ ល​