គម្រោង​ផ្លូវ ស្ពាន​ច្រកព្រំដែន​ថ្មី​ស្ទឹង​បត់​-​ណង​អៀន ប​ន្ទុ​ុ​ក​ភាគី​ថៃ​ធ្វើ​៩០​ភាគរយ​, បន្ទុក​ភាគី​កម្ពុជា នៅ​ដដែល

738
ចែករម្លែក

​ដោយ:ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ គម្រោង​កសាង អភិវឌ្ឍន៍​ផ្លូវ ស្ពាន​ឬ​អាច​ថា​ហេ​ដ្ឋា​ត​ច​នា​សម្ព័ន្ធ​ច្រក​ព្រំដែន​​អន្តរជាតិ​ថ្មី​ស្ទឹង​បត់ ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​-​ណង​អៀន ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ចំពោះ​ប​ន្ទុ​ក​ភាគី​ថៃ​ធ្វើ​៩០​ភាគរយ​ហើយ​។​ ចំណែក​បន្ទុក​ភាគី​កម្ពុជា នៅ​ដដែល​ឬ​សូន្យ​ភាគរយ ។​ នេះ​បើ​យោង​លោក​វរសេនីយ៍​និ​ន​និរន្ត អាយុ​ម៉ាន់​ហង្ស នាយទាហាន​វិស្វកម្ម​កងទ័ពជើងគោក​ថៃ​គ្រប់គ្រង​ការដ្ឋាន​នៃ​គម្រោង​រួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​-​ណង​អៀន ភូមិ​ណង​អៀន​ឃុំ​ថា​ខាម​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ គោរព​ជម្រាបជូន​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អួន​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ្ញ​វត្ថ​កម្ពុជា​និង​ប្រតិភូ​ជាច្រើន​នាក់​ព្រមទាំង​លោក​អ៊ុ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ ដែល​បំពេញ​ទស្សនកិច្ច ពិនិត្យ​លទ្ធផល​ដំណើរការ​អនុវត្ត​គម្រោង​នេះ​កាលពី​ល្ងាច​ថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ។​

នាយទាហាន​នោះ​រំលឹកថា  គម្រោង​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​សម្រាប់​ដឹកជញ្ជូន​តែ​ទំនិញ​ធុន​ធ្ងន់​នេះ ជា​លទ្ធផល​នៃ​ស្មារតី​ខ្លឺ​ម​សារ​សេចក្តីសម្រេច​ខាង​នយោបាយ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថៃ​តាំង​១០​ឆ្នាំ​មកហើយៗ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ថៃ បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​គម្រោង​នេះ​។​ក្នុងនោះ សាងសង់​ស្ពានបេតុង​ខ្ពស់​ឆ្លង​អូរ​ព្រំដែន​ប្រវែង​៦២០​ម៉ែត្រ ទ​ទឺង​ស្ពាន​ប្រវែង​១៧​ម៉ែត្រ កម្ពស់​ពី​ទឺ​ក​៥​ម៉ែត្រ បែង​ចែកជា​១៦​កំណាត់ ក្នុងនោះ​ខាង​ថៃ​ន្រ​វែង​៤០៥​ម៉ែត្រ ឯខាង​កម្ពុជា​ប្រវែង​២១៥​ម៉ែត្រ ។​ហើយ​ឆ្លង​អូរ​ប្រវែង​៦០​ម៉ែត្រ គ្មាន​សសរ ។​ចំពោះ​ផ្លូវ​ត​ភ្ជាប់​មាន​៤​គន្លង ដោយ​១​គន្លង​ទ​ទឺង​៧​ម៉ែត្រ​។​និង​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​និង​ផ្លូវ​លើ​ស្ពាន​។​

គម្រោង​នេះ​បាន​អនុវត្ត​ពី​ចុងឆ្នាំ​២០១៧​មក ហើយ​ត្រូវអោយ​រួច​នៅ​ខែកញ្ញា​ឆ្នាំ​២០១៨ តែ​វា​បាន​យឺតយ៉ាវ​ខ្លះ ។​
ហើយ​ទីតាំង​ច្រក​ថ្មី​នេះ​ស្តិ​ត​នៅ​ខាងត្បូង​ស្រុក​អារ​ញ្ញា​ខាង​ថៃ និង​ក៏​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​ខាង​កម្ពុជា​ផងដែរ​ប្រមាណ​១០​គម ។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អួន​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ប្រតិភូ​បាន​កោតសរសើរ​និង​វាយតម្លៃ​ចំពោះ​ការខិតខំ​អនុវត្ត​គម្រោង​នេះ​របស់​ភាគី​ទាំង​២ ហើយ​ថា​ភាគី​កម្ពុជា​នឹង​ជម្រុញ​បង្ហើយ​ដំណោះស្រាយ​នានា​ដើម្បី​ឈានទៅ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ពី​គល់ស្ពាន​មកដល់​បំបែ​ល​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៨ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៃ​តំបន់​ច្រក​ថ្មី​អោយ​ដូច​ភាគី​ថៃ​បាន​កសាង​ជិត​រួចរាល់​នោះ ។​

លោក​សុខ ចាន់ថា អនុប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣០​ខែវិច្ឆិកា​ថា  គម្រោង​ច្រកព្រំដែន​ថ្មី​ស្ទឹង​បត់​នេះ ជា​របស់​ថ្នាក់ជាតិ ។​ថ្នាក់​ខេត្ត​ក្តាប់​មិនបាន​ទេ​ប៉ុន្តែ​បើតាម​ដឹង គម្រោង​រួម​កម្ពុជា ថៃ​ស្ថាបនា​ស្ពាន​និង​ផ្លូវ​ឆ្លងកាត់​អូរ​ព្រំដែន​ប្រវែង​៦២០​ម៉ែត្រ​នេះ ធ្វើ​ជិត​រួចរាល់​។
ឯ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​តំបន់​រដ្ឋបាល​ច្រក​ខាង​ភាគី​ថៃ​ក៏​ធ្វើបាន​ជិត​រួចរាល់ ។​

ប៉ុន្តែ​គម្រោង​ខាង​ភាគី​កម្ពុ​ជាមាន​ត្ជា​ប់​ផ្លូវ​ពី​គល់ស្ពាន​មក​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៨​ប្រវែង​ជាង​២​គ​.​ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ច្រកទ្វារ​នៅ​ដដែល ពោលគឺ​ពុំទាន់​បាន​អនុវត្ត​អ្វី​នៅឡើយ​ឬ​អនុវត្តបាន​សូន្យ​ភាគរយ​៕B/