គម្រោង​ព្យាបាល​ជំងឺ​បេះដូង​“​ដំណើរ​ចិត្តសប្បុរស​”​ចិន​-​កម្ពុជា​ទទួល​ការ​កោត​សរ​សេរី​ពី​សំណាក់​ប្រជាជន​ខ្មែរ​

193
ចែករម្លែក

​កុមារ​ខ្មែរ​ឈ្មោះ​សុខ លីន ដែល​មកពី​ខេត្តតាកែវ​និង ភឿង សារា ដែល​មកពី​ខេត្តបាត់ដំបង​មានផ្ទះ​នៅ​ឆ្ងាយ​ពីគ្នា​ជាង ៣០០ គីឡូម៉ែត្រ ប៉ុន្តែ​គេ​ពីរ​នាក់​កំពុង​រស់នៅ​ដោយមាន​ភាពសប្បាយ​រីករាយ​ដូចគ្នា​។ ជាង​មួយ​ឆ្នាំមុន​កុមារ​ខ្មែរ​ពីរ​នាក់ នោះ​នៅតែ​រងគ្រោះ​ពី​ជំងឺ​បេះដូង​តាំងពី​កើត​។​ដោយសារ​បានទទួល​ជំនួយ​ឧបត្ថម្ភ​ពី​គម្រោង​ព្យាបាល​ជំងឺ​បេះដូង​“​ដំណើរ​ចិត្តសប្បុរស​”​ចិន​-​កម្ពុជា​សុខ លីន និង​ភឿង សារា​កំពុង​រស់នៅ​យ៉ាង​សប្បាយរីករាយ​ដូច​ក្មេងៗ​ដែលមាន​សុខភាព​ល្អ ។​

​នៅ​ខែមករា​ឆ្នាំ ២០១៨ ប្រទេស​ចិន​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​ការជួយ​ព្យាបាល ជំងឺ​បេះដូង​របស់​កុមារ​ខ្មែរ​។ មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បេះដូង​និង​សរសៃឈាម ហ្វូ​វ៉ៃ ខេត្ត​យូ​ន​ណាន​ទទួលបន្ទុក អនុវត្ត​គម្រោង​នេះ​។ តាំងពី​ឆ្នាំ ២០១៨ រៀងមក​លោក ម៉ា លីន​គុន​អនុប្រធាន​មន្ទីរពេទ្យ​ហ្វូ​វ៉ៃ​បាន​ដឹកនាំក្រុម គ្រូពេទ្យ និង​អ្នកស្ម័គ្រចិត្ត​ទៅ​ប្រទេស​កម្ពុជា​៤ លើក ដើម្បី​ពិនិត្យ​សុខភាព​បេះដូង​របស់​កុមារ​ខ្មែរ​។​ពួកគេ​បានធ្វើ​ដំណើរ​ទៅដល់ សាលារៀន​ចំនួន​៨១ នៅ​ខេត្តបាត់ដំបង សៀមរាប​កំពង់ធំ កំពង់ចាម និង​ត្បូងឃ្មុំ​ដើម្បី​រក​កុមារ​ខ្មែរ​ដែលមាន ជំងឺ​បេះដូង​តាំងពី​កើត​។​

​ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​គ្រូពេទ្យ​ចិន​និង​ខ្មែរ សិស្ស​ខ្មែរ​ថ្នាក់បឋមសិក្សា​និង​មធ្យមសិក្សា ជាង​៣,៨​ម៉ឺន​នាក់​បាន ទទួល នូវ​ការពិនិត្យ​សុខភាព​បេះដូង​។ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​បានបង្ហាញ​ឱ្យឃើញ​ថា មាន​សិស្ស​៣១៣​នាក់ មានលទ្ធភាព​អាចមាន​ជំងឺ​បេះដូង​តាំងពី​កើត​ហើយ​មាន ៨២​នាក់​បាន​ត្រូវ​សន្និដ្ឋានថា​មាន​ជំងឺ​បេះដូង​តាំងពី​កើត​។ គិត​មកដល់ពេលនេះ មាន​សិស្ស​ខ្មែរ​៥២ នាក់​បានទទួល​ការវះកាត់​ដោយ​ឥតគិតថ្លៃ​នៅ​ក្រុង​គុន​មីង​នៃ​ប្រទេស​ចិន​។​

ក្នុង​គំនិត​របស់​កុមារ​ខ្មែរ​ដែល​ធ្លាប់​ទទួល​ការវះកាត់​នៅ​ប្រទេស​ចិន​មន្ទីរពេទ្យ​ហ្វូ​វ៉ៃ​ជា​កន្លែង​មួយ​ដែល​ពោរពេញ​ទៅដោយ​ការចងចាំ​ដ៏​ល្អប្រសើរ​។ នៅ​ខែឧសភា ឆ្នាំនេះ សុខ លីន​បានទទួល​ការវះកាត់​នៅ​ប្រទេស​ចិន​។ ជីដូន​របស់​សុខ លីន បាន​ប្រាប់​អ្នកកាសែត​ថា​មន្ទីរពេទ្យ​ចិន​បាន​ជួយ​យើង​ច្រើនណាស់​។

គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកា​ចិន​មាន​ស្មារតី ទំនួល​ខុសត្រូវ​កម្រិត​ខ្ពស់​ដែល​បានធ្វើឱ្យ​យើង​មានចិត្ត​រំភើប​ជាប់​រហូត​។ ក្រោយពី​ទទួល​ការវះកាត់​នៅ​ប្រទេស​ចិន​ភឿង សារា ក៏មាន​សុខភាព​ល្អ​ឡើងវិញ​ដែរ​។ សព្វថ្ងៃ គាត់​អាច​ជិះ​កង់​បាន​ហើយក៏​មិនមាន​រាង​ស្គម​ដូច​កាល​មុន​ទេ​។ ភឿង សារា បាន​បញ្ជាក់ថា​ខ្ញុំ​មានចិត្ត​ដឹងគុណ​ចំពោះ​គ្រូពេទ្យ​ចិន​។​

​លោក​ជា មុនី​ប្ញ​ទ្ធិ ប្រធាន​នាយកដ្ឋាន​ផែនការ​និង​គម្រោង​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា​កុមារ​ខ្មែរ​ទាំងនោះ​នឹង​ដឹងគុណ​គ្រូពេទ្យ​ចិន​ជានិច្ច​។​គ្រូពេទ្យ​ចិន​បាន​ជួយ​ព្យាបាល​ជំងឺ​របស់គេ​ឱ្យ ជាសះស្បើយ​។ ក្នុង​ក្រអៅបេះដូង​របស់​ពួកគេ​នឹង​អាច​ដុះ​គ្រាប់ពូជ​មិត្តភាព​ជានិច្ចកាល​។​

​មន្ទីរ​ទេ​ព្យ​ហ្វូ​វ៉ៃ បាន​បណ្តុះបណ្តាល​គ្រូពេទ្យ​ខ្មែរ​១០​រូប​នៅ​ក្រុង​គុន​មីង​ដើម្បីឱ្យ​កុមារ​ខ្មែរ​ដែលមាន​ជំងឺ​បេះដូង​កាន់តែច្រើន អាច​ទទួល​ការព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ​មន្ទីរពេទ្យ​ហ្វូ​វ៉ៃ​បាន​ជួយ​មន្ទីរពេទ្យ​មិត្តភាព​ចិន​-​កម្ពុជា ព្រះកុសុមៈ​បង្កើត​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​។ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនោះ​តាមរយៈ​គម្រោង “​ដំណើរ ចិត្តសប្បុរស​”​នេះ​គ្រូពេទ្យ​ចិន និង​ខ្មែរ​បាន​បណ្តុះបណ្តាល​គ្រូពេទ្យ​និង​និស្សិត​ខ្មែរ ២៤​នាក់​ហើយ​បាន​បណ្តុះបណ្តាល គ្រូពេទ្យ​ខ្មែរ​៧០ នាក់​ដោយ​ប្រើ​រថយន្ត​សុខាភិបាល​។

កិច្ចសហប្រតិបត្តិការ​សុខាភិបាល​វាង​ប្រទេស​ចិន​និង​កម្ពុជា មិន​គ្រាន់តែ​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ថែមទាំង​បានក្លាយ​ទៅជា​“​គម្រោង​ត​ភ្ជាប់​ក្រអៅបេះដូង​ប្រជាជន​”​ដែល​បានរួម​ចំណែក​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ចិន​-​កម្ពុជា​ទៀតផង ៕ ​ដោយ ទីង ជឺ​និង លីន យូយ​(​កាសែត​ប្រជាជន​ដេលី​)

កុមារ​ខ្មែរ​ម្នាក់​ដែល​ទទួល​ការវះកាត់​បេះដូង​នៅ​ប្រទេស​ចិន​ទទួល​កាដូ​ពី​មិត្ត​ចិន