គម្រោង​វិនិយោគ​ជាង​ប្រាំ​ពីរលាន​ដុល្លារ​បានទទួល​ការសម្រេច​

1163
ចែករម្លែក
  • 33
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​នេះ​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច ចេញ​“​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បួន​ជាមួយនឹង​ទឹក​ប្រាក់​វិនិយោគ​ជាង​ប្រាំ​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​១.០០០​នាក់​។​

​ស៊ី​ឌី​ស៊ី​បញ្ជាក់ថា ក្រុមហ៊ុន​ទាំង​បួន​នេះ​មានៈ​១. “HUICAI PACKAGING (CAMBODIA) CO.,LTD”:​គម្រោង​បង្កើត រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក​,​កេស​កា​តុង​ស្លាក​,​សញ្ញា​សម្លៀកបំពាក់​និង​បោះពុម្ព​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​សាន​ដុង សាន់​សែ​ល ខេត្តស្វាយរៀង​។​មាន​ទុនវិនិយោគ​ប្រមាណ​៣,៥៦​លាន​ដុល្លារ​អាមេរិក​និង​អាច បង្កើត​ការងារ​បាន​ចំនួន ៤៧៦​កន្លែង​។​

​ទី​២.“ROBUSTAHL CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ដែក​អ៊ី​ណុ​កមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន​មួយ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥២​កន្លែង​។​

​ទី​៣.“UNION GAKKI(CAMBODIA)CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​ព្យ៉ា​ណូ​កែឆ្នៃ​មាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៣៧៨.២០០​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥​កន្លែង​។​និង​៤.“CAMBO HONGSHENG ELECTRONICS CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​អេឡិចត្រូនិក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ជាន ពុ ចាយ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ២,១៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២៣​កន្លែង​៕​សរន​