គម្រោង​វិនិយោគ​តម្លៃ​ជាង​ ២២​លាន​ដុល្លារ​ បានទទួល​ការស​ម្រេចចុះបញ្ជី​

1292
ចែករម្លែក
  • 18
    Shares
(រូបថតស៊ីឌីស៊ី)

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ គម្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​បរទេស​ចំនួន​ប្រាំ​មានតម្លៃ​ជាង​២២​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការងារ​ជាង​បី​ពាន់​កន្លែង​ ត្រូវ​បាន​ទួល​វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​។​

(រូបថតស៊ីឌីស៊ី)


​ប្រភព​ស៊ី​ឌី​ស៊ី​នៅ​ព្រឹក​ថ្ងៃទី​១១​ខែមេសា​នេះ​បាន​ឲ្យ​ដឹងថា ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី​ជា​ស្ថាពរជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំមួយ​។​ក្នុងនោះ​១-“TTHS RUBBER CO., LTD.”​គម្រោង​បង្កើតរោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្ប ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២៤​កន្លែង​។​២-“SAI DI HANDBAG CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វល្លិ​ស ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៤,៥​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៧៥​កន្លែង​។​៣-“GARCHI HUNG CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុនវិនិយោគ​ប្រមាណ ២,៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩២៤​កន្លែង​។​៤-“KAMFOR RECYCLE PULP AND PAPER CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨២​កន្លែង​។​៥- “WING HUNG TU INDUSTRIAL (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ គី​ទ្បូ​ម៉ែត្រ​លេខ​២៧ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០២​កន្លែង​។​


​ចំណែក​ទី​៦-​គឺ​“KIRIROM FOOD PRODUCTION(K.F.P)CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរសម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៦៧​កន្លែង​។​
​សរុប​គម្រោង​ទាំង​ប្រាំមួយ​នេះ​មាន​ទឹកប្រាក់​២២,១​លាន​ដុល្លារ​និង​បង្កើត​ការងារ​៣.២៧៤​កន្លែង​៕​សរន​/Ha