គម្រោង​វិនិយោគ​តម្លៃ​១១​លាន​ដុល្លារ​ទទួល​ការសម្រេច​

3517
ចែករម្លែក
  • 2
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​ដែលមាន​ទឹក​ប្រាប់​វិនិយោគ​១១​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងា​ជាង​១.០០០​កន្លែង​។​ដោយឡែក​ក្នុង​ខែសីហា​កន្លងទៅ​បានសម្រេច​លើ​គម្រោង​វិនិយោគមានតម្លៃ​ជាង​៦០០​លាន​ដុល្លារ​។​

​ប្រភព​ស៊ី​ឌី​ស៊ី​បញ្ជាក់ថា​ក្រុមហ៊ុន​ទាំងពីរ​នោះ​គឺ​ក្រុមហ៊ុន “SAISITE PACKAGING (CAMBODIA) CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយមាន​ទុនវិនិយោគ​ចំនួន​មួយ​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣​កន្លែង​។​រីឯ​ក្រុមហ៊ុន​ទី​ពីរ​ឈ្មោះ TGH (CAMBODIA) INDUSTRIAL CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម ឧបករណ៍​ដឹកជញ្ជូន និង​ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​លោហៈធាតុ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដោយមាន​ទុនវិនិយោគ​ចំនួន ១០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៧៨​កន្លែង​។​

​រូបៈ​គំរូ​ប្លង់​នៃ​គម្រោង​វិនិយោគ​(​រូបថត ផេ​ក ស៊ី​ឌី​ស៊ី​)

​គួររំលឹកថា​ក្នុង​ខែសីហា​កន្លងទៅ​តាមរយៈ​នៃ​ការបញ្ជាក់​ក្នុង​ផេ​ក​ផ្លូវការ​របស់​ស៊ី​ឌី​ស៊ី​បាន​បង្ហាញថា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១៣​ក្រុមហ៊ុន​។​ក្នុងនោះ​ទី​១. “TING SHEN INDUSTRIAL CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ខ្សែភ្លើង​អគ្គិសនី​គ្រប់​ប្រភេទ និង​ឧបករណ៍​ត​ចរន្ត មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ៥,៩២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨​កន្លែង​។​ទី​២.“GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​កសិផល​ដំឡូង​មី មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មាន​ទុនវិនិយោគ​ប្រមាណ ២៩,៥៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧​កន្លែង​។​ទី​៣.“CHEAN CHHOENG THAI GROUP CO.,LTD.” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥៣១,៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២១.៦៨៤​ន្លែ​ង​។​ទី​៤.“GGU (CAMBODIA) CLOTHING CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៨៥៩​កន្លែង​។​ទី​៥.“HENG MEILING (CAMBODIA) TEXTILE CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន ទុនវិនិយោគ​ប្រមាណ ២,៥១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៦៤៩​កន្លែង​។​ទី​៦.-“EAR CHHUNG HONG INVESTMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ខ្ចប់​ពី អាលុយមីញ៉ូម (ALUMINUM FOILS) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៣៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៩៣​កន្លែង​។​ទី​៧.“G.W GREENWAYS TEXTILE CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ប៉ាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​អតីត​ខណ្ឌឫស្សីកែវ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,២៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ១.៩២៨​ន្លែ​ង​។​ទី​៨- “QIHANG NEW (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៣.៣២៥​កន្លែង​។​ទី​៩. “MAKRO (CAMBODIA) COMPANY LIMITED.” គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​សណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ទុនវិនិយោគ ១៨.៧៦៥.២៣៧​ដុល្លារ និង​អាច បង្កើត​ការងារ​បាន ១៧៩​កន្លែង​។​ទី​១០. “BOONMA HENG CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​៣៩២​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម “​ផ្សារ​ទំនើប​” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​ទុនវិនិយោគ ៦៨.២៩៧.៥៣៥​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន ៨៣៦​កន្លែង​។​ទី​១១. “RONG WIN GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ J សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ៩.៤៥៣.៩៩៥​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២.១២១​កន្លែង​។​ទី​១២. “E 1 RENEWABLE ENERGY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រេងម៉ាស៊ូត​ពី​សំណល់​ប្លា​ស្ទិ​ក និង​សំណល់​ប្រេង ម៉ាស៊ីន (​ប្រមូល​ទិញ​ក្នុងស្រុក​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ មាន​ទុនវិនិយោគ ៣.៦២២.៥០០​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន ២.១២១​កន្លែង​និង​ទី​១៣ “LONGMATE AGRICULTURE CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត មាន​ទុនវិនិយោគ ៣២.០២១.៥៧០​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៥៧២​កន្លែង​៕SRN

​រូបៈ​គំរូ​ប្លង់​នៃ​គម្រោង​វិនិយោគ​(​រូបថត ផេ​ក ស៊ី​ឌី​ស៊ី​)
#