គម្រោង​វិនិយោគ​មានតម្លៃ​ជិត​៥០០​លាន​ដុល្លារ​បានទទួល​ការ​សម្រេច​

365
ចែករម្លែក

ដោយៈ​បូព៌ព្រឹក្ស/ភ្នំពេញៈ​គម្រោង​ធំៗ​ចំនួន​របស់​ក្រុម​បរទេស​ចំនួន​បួន​ដែលមាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ​អាម៉េរិក​និង​ប​ង្​ើ​ត​ការងារ​ជាង​២.០០០​នាក់​បានទទួល​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​។​គម្រោង​ទាំ​នេះ​ទាក់ទង​នឹង​វិស័យ​សណ្ឋាគារ​និង​អគ្គិសនី​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ស៊ី​ឌី​ស៊ី​កាលពី​រសៀល​ថ្ងៃទី​២៩​ខែសីហា​នេះ​។​


​ប្រភព​បញ្ជាក់ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បួន​។​ក្នុងនោះ​១. “HAI GANG GRAND HOTEL CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៩០០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១៥៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៨១​កន្លែង​។​ទី​២- “XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​១.១១១​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២២៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៦៨​កន្លែង​។​


​ចំណែក​ទី​៣- “SCHNEITEC SUSTAINABLE CO., LTD” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង​៦០ មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៥៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥​កន្លែង​។​ទី​៤- “SCHNEITEC SUSTAINABLE CO., LTD” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង​៦០ មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៥៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥​កន្លែង​។​
​សរុប​គម្រោង​ទាំង​បួន​នេះ​មាន​ទឹកប្រាក់​ប្រមាណ​៤៩៥​លាន​ដុល្លារ​និង​បង្កើត​ការងារ​ចំនួន​២.៧១៩​នាក់​៕សរន