គម្រោង​សង់ស្ពាន​អាកាស​ថ្មើរជើង​នៅ​ខណ្ឌទួលគោក​ឯកភាព​មួយ​ឱ្យ​សិក្សា​ជាថ្មី​មួយ​នៅមុខ​សាលា​សន្ធរម៉ុក​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​

195
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: គម្រោងការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ខណ្ឌទួលគោក​ចំនួន​២​កន្លែង នៅត្រង់​ផ្សារ​ដើម​គរ​និង​នៅមុខ​សា​សា​បឋមសិក្សា​សន្ធរម៉ុក​ក្នុងនោះ​នៅ​ផ្សារ​ដើម​គរ​បាន​ឯកភាព​តែ​មុខ​សាលាបឋមសិក្សា​សន្ធ​ម​ម៉ុក មានការ​ប្រែប្រួល ពោលគឺ ស្ពាន​អាកាស​នៅមុខ​សាលា​សន្ធរម៉ុក​អាច​នឹង​សាងសង់​លើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​នៅ​ចំណុច​ស្តុ​ប​នេះ​តែម្តង​។​ការងា​ង​សង់​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ដែល​មិន​ប្រឈម ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ​។​

​ការងារ​ខាងលើនេះ​បើតាម​ការបង្ហាញ​ឱ្យដឹង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១០​តុលា ២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​កិច្ច​ប្រជុំបាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្ពេ​ក មេ​ឌៀ Space Media ដែល​ទទួល​ការសាងសង់​នេះ ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​ផ្សារ​ដើម​គរ​មុនគេ ។ ចំណែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ សាលា​ឋ​ម​សិក្សា​សន្ធរម៉ុក​ត្រូវ​សិក្សា​បន្តទៀត​ដោយសារតែ​ចង់​ពង្រីក​គម្រោង​ស្ថាបនា​នេះ​នៅលើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​ត្រង់​ភ្លើងស្តុប​សន្ធរម៉ុក​តែម្តង​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឃួ​ង ស្រេង បាន​ថ្លែងថា ការ​ព​ន្លឿ​ន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់​មុខ​ផ្សារ ដើម​គរ​នេះ ដោយសារតែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ចង​ឲ្យ​មានការ​ស្ថាបនា​ឲ្យ​បាន​ឆាប់ ខណៈ ដែល​ក្រុម​អ្នកជំនាញ​បាន​សិក្សា​ពី​ផល​ប៉ៈ​ពាល់​រួចរាល់​ហើយ​។ លោក​បាន​បន្ថែមថា ចំពោះ គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក​វិញ​ត្រូវការ​សិក្សា ឲ្យ​បាន​ល្អិតល្អន់​បន្ថែមទៀត ដោយសារតែ​អាជ្ញាធរ​ចង់​ធ្វើ​ស្ពាន​អាកាស​នេះ​នៅលើ​ចំនុច​ផ្លូវ ប្រសព្វ​ទាំង​៤​ទិស​តែម្តង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ ដោយ​សុវត្ថិភាព​ទោះ​ពួកគេ​មកពី​ទិស​ខាង​ណាក៏ដោយ​។​

​លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា​៖ កិច្ចការងារ​នេះ លោក​ចង់អោយ​ក្រុមហ៊ុន​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី និង​មន្ទីរ​សាធារណការ ហេតុអ្វី​បាន​យើង​ត្រូវ​ពង្រឹង​កិច្ចការងារ​នេះ ដោយសារ​នៅលើ​រថយន្ត កំពុងធ្វើដំណើរ ចឹ​ង​អ្នកដំណើរ​ឆ្លងកាត់​ត្រូវមាន​សុវត្ថិភាព ហើយ​អ្នកជិះ​ពីក្រោម​ក៏ត្រូវ​មាន សុវត្ថិភាព​។ ការពង្រឹង​គុណភាព​សំណង់​និង​សោភ័ណភាព​នេះ ដើម្បីអោយ​ប្រជាពលរដ្ឋ​ទទួល យកបាន យើង​ធ្វើ​នេះ​ដើម្បី​ទាក់ទាញ​ដែល​សម្រួល​ដល់​អ្នក​ឆ្លងកាត់​ដោយ​ទី​១ កុំអោយ​គាត់​ឆ្លងកាត់ ជាមួយ​ឡាន​វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​មាន​ហានិភ័យ​ទាំងសងខាង ទី​២​យើង​ធ្វើ​នេះ ដើម្បីអោយ​មាន​សុវត្ថិភាព​ទាំង​ព្រម​ដែល​នេះ​ជា​កិច្ចការ​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ទទួលយក​ការអភិវឌ្ឍ​របស់​យើង​។​

​តំណាង​ក្រុមហ៊ុន​ស្ពេ​ក មេ​ឌៀ Space Media ដែល​ទទួល​សិទ្ធិ​ក្នុង​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង នេះ​បាន​ឲ្យ​ដឹងថា ជា​គម្រោង​បច្ចេកទេស​ស្ពាន​អាកាស​ថ្មើរជើង​មុខ​ផ្សារ​ដើម​គ គឺ​សាងសង់ ដោយ​ឆ្លងកាត់​មហាវិថី​ម៉ៅ​សេទុង ដែល​ប៉ៈ​ពាល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៨​ផ្ទះ ប៉ុន្តែ ពួកគេ​នៅតែ​អាច​ចេញចូល​និង​ចត​រថយន្ត​បាន​ដោយសារ​នៅសល់​គម្លាត​រហូតដល់​៥​ម៉ែត្រ ពី​គម្រោង​។ ដោយឡែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​សាលាបឋមសិក្សា​សន្ធរ ម៉ុក ក្រុមហ៊ុន​នឹង​បន្ត​សិក្សា​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា​៖ មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​ហើយ ដោយនៅ​តំបន់​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យ​បាន ច្រើន កន្លែង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕ ល​