គម្រោង​សាកល្បងអំពី​បច្ចេកវិទ្យា​ថ្មីសាងសង់​កម្រាល និង​ចិ​ញ្ចើ​ម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក ប្រវែង៩៣​ម៉ែត្រ សម្រេចបាន​៥០​ភាគរយ​ហើយ

403
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ៖ គិត​មកទល់នឹង​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នេះ តាមរយៈ​កិច្ចព្រមព្រៀង​រវាង​JICA និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​រដ្ឋបាលខេត្ត សៀមរាប និង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Omura Ceratec Co.,Ltd បាននិង​កំពុង​អនុវត្ត​ការងារក្រាល​បេតុង​ជ្រាប​ទឹក (Pilot Project) ដើ​ម្បី​បង្ហាញ​អំពី​បច្ចេក​វិទ្យា​ថ្មី លើការសាង់សង់​កម្រាល និង​ចិ​ញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក តាម​បណ្តោយ​ផ្លូវ ២​ធ្នូ ប្រវែង ៩៣​ម៉ែត្រ ពី​ចំណុចប្រសព្វ Pub Street ដល់​មុខ​ក្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប រួមមាន​កម្រាល​ផ្លូវចំណត និង​ចិញ្ចើមផ្លូវ ដែល​គម្រោង​នេះ​នេះ គ្រោង​បញ្ចប់​ទាំងស្រុង ១០០% ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។

គម្រោង​សាកល្បង​នេះ​មាន​គោលបំណង​រួមចំណែក​ការពារ​ទឹកជំនន់ ទឹក​ដក់​លើផ្លូវ និង​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ដោយ​ប្រើ​កម្រាល​ដុំ​បេតុង​ជំរាប​ទឹក (Permeable Interlocking Block Pavement)​ជា​បច្ចេកវិទ្យា និង​ស្តង់ដារ​ជប៉ុន ហើ​យ​គម្រោង​កំពុង​អនុវត្តន៍​បាន ៥០​ភាគរយ​ហើ​យ​។​

គម្រោង​សាកល្បង អំពី​បច្ចេកវិទ្យា​ថ្មី សាងសង់​កម្រាល និង​ចិ​ញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក តាម​បណ្តោយ​ផ្លូវ ២​ធ្នូ ប្រវែង ៩៣​ម៉ែត្រ ពី​ចំណុចប្រសព្វ Pub Street ដល់​មុខ​ក្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕B/