គម្រោង​សាង​ស​ង៉​វីឡា​ត្រា​ស់មី​អ៊ិន​វេស​មេន​ដំណាក់​ហ្លួង​បាន​មកដល់​ក្រុង​បាត់ដំបង​ហើយ​

487
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​នៅ​យប់​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​នៅ​សាល​មហោស្រព​សង្កែ​ក្រុមហ៊ុន​ត្រាស់​មី​អ៊ិន​វេស​មេន​បានរៀបចំ​សម្ពោធ​គម្រោង​វីឡា​ត្រា​ស់មី​ដំណាក់​ហ្លួង​ក្រុង​បាត់ដំបង​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​,​លោក​ផេង​សិទ្ធី​អភិបាលក្រុង​,​លោក​ប៊ុត​គី​ណែ​ត​អគ្គនាយក​ក្ក្រុមហ៊ុន​ត្រា​ស់មី​និង​លោកស្រី​នាយិកា​ឆោម​ដា​រី​យ៉ា​។​

​លោក​ចែម​ចាន់​រ៉ា​(​ពាក់​មី​)​ប្រធាន​ក្រុមប្រឹក្សាភិបាល​កិត្តិយស​ក្រុមហ៊ុន​ត្រាស់​មី​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ត្រា​ស់មី​អ៊ិន​វេស​មេន​បានជ្រើសរើស​យក​ខេត្ត​បី​ដើម្បី​វិនិយោគ​លើ​វិស័យ​អ​ច​នល​ទ្រព្យ​សាងសង់​ផ្ទះល្វែង​និង​ផ្ទះ​វីឡា​សម្រាប់​លក់​។​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​បង្គួរ​ដោយមាន​តម្លៃ​សមរម្យ​ចាប់ពី​តម្លៃ​៤២.៩៩៩​ដុល្លារ​ឡើងទៅ​អាច​បង់​រំលស់​ក្នុង​១​ខែ​៣៣១​ដុល្លារ​។​

​លោក​បញ្ជាក់ថា​ដំបូង​ក្រុមហ៊ុន​បាន​ទៅ​វិនិយោគ​សាង​ស​ង៉​ផ្ទះ​អា​ជីក​ម្ម​និង​ផ្ទះ​វីឡា​នៅ​ខេត្តកំពង់ចាម​ត្បូងឃ្មុំ​។​បច្ចុប្បន្ន​បានមក​ដល់​ខេត្តបាត់ដំបង​ព្រោះ​ជា​ខេត្ត​ធំ​មាន​ប្រជាជន​ជាង​១​លាន​នាក់​រស់នៅ​ភាគច្រើន​មាន​ជីវភាព​ធូរធារ​។​លោក​ប៊ុត​គី​ណែ​ត​អគ្គនាយក​ក្ក្រុមហ៊ុន​ត្រា​ស់មី​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​កកើតឡើង​តាំងពី​ឆ្នាំ​២០១៨​ដោយមាន​សមាជិក​ក្រុ​ប្រឹក្សា​ភិ​បាល​ជាច្រើន​នាក់​។​

ដំបូង​ក្រុមហ៊ុន​បានជ្រើសរើស​យក​ខេត្ត​កំ​ព​ង៉​ចាម​និង​ត្បូងឃ្មុំ​ដោយ​ទ​ទូល​បាន​ជោគ​ដ៏​យ​ទើប​ក្រុមហ៊ុន​មក​ទិញ​ដី​ដើម្បី​សាងសង់​ជា​ផ្ទះល្វែង​សម្រាប់ធ្វើ​អា​ជីរ​កម្ម​នៅ​អម​សងខាង​ទ្វារ​ចូល​និង​ផ្ទះ​វិឡា​សម្រាប់​លក់​ជូន​អតិថិជន​នៅ​ខេត្តបាត់ដំបង​បន្តទៀត​៕S/

​រូប​ថ​តៈ​លោក​ពាក់​មី​រាយការណ៍ លោក​ប៊ុត​វី​ណែ​ត​នាយក​ក្រុមហ៊ុន លោក​សឿ​ម ប៊ុន​រិ​ទ្ធ​​អភិបាលរង​ខេត្ត អ្នកដើរ​បង្ហាញ​ម៉ូត​ផ្ទះ អ្នក​កក់​លុយ​ទី​ញ​ផ្ទួះ​