ចែករម្លែក
  • 54
    Shares

ដោយ​: បូកគោ / កំពត​: ឆ្លើយតប​ចំពោះ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតក្នុង​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ អភិបាលខេត្ត​កំពត​បា​ន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ ដើម្បី​ឈានទៅ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ចេញពី​មូលដ្ឋាន​នេះ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៣​។

ឧបសគ្គ​សម្រាប់​ការស្ថាបនា​ផ្លូវ​ក្រោម​ការទទួល​បន្ទុក ក្នុង​គម្រោង​របស់​រដ្ឋ​បាល​សង្កាត់​ជា​យូរ​មកហើយ​នេះ គឺ​ការ​សង់រោង​លាង​រថយន្ត​របស់​ពល​រដ្ឋ​មួយ​គ្រួសារ​លើ​គន្លង​ផ្លូវ ដែល​ត្រូវ​ដំណើរការ​នោះ​។​

​បន្ទាប់ពី​ជួប​ផ្ទាល់​ជាមួយ​សមាជិកគ្រួសារ​ដែ​ល​បង្ក​ការរាំងស្ទះ​ខាងលើ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​នឹង​រក​វិធី​ក្នុងការ​ពិភាក្សា​សម្របសម្រួល​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់ បំណង​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ដំណើរការ​ស្ថាប​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ លេចចេញ​ជា​រូបរាង​តាម​មធ្យោបាយ​អ​ព្យា​ក្រឹត្យ​ភាព និង​គោលការណ៍​ឈ្នះ​ឈ្នះ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្រោម​បន្ទុក​របស់​រដ្ឋបាល​ស​ង្កា​ត់​កំពង់បាយ ក្រុង​កំពត​ដែលមាន​ក្នុង​ប្លង់គោល​តាំងពី​ឆ្នាំ​១៩៩១​មក​នោះ បាន​រាំងស្ទះ​ព្រោះតែ​ពលរដ្ឋ​ឈ្មោះ លឹម ឆាយ​ស្រេង បាន​សង់រោង​លាង​រថយន្ត​លើ​គន្លង​ផ្លូវត្រង់​ចំណុច​កៀក​ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៣​។ ដោយសារ​ដំណោះស្រាយ​មិនមាន​ប្រសិទ្ធភាព និង​បានអូសបន្លាយ​អស់​រយៈពេល​ដ៏​យូរ​នោះ ទើប​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​ជាច្រើន​គ្រួសារ​ដាក់សំណើ​ចូល​លោក​អភិបាលខេត្ត​ដើម្បី​អន្តរាគមន៍​ចំពោះ​បញ្ហាសំខាន់​មួយ​នេះ​៕ ល​