គម្រោង​អភិវឌ្ឍន៍​ដីចម្ការ​ដូងក្រអូប និង រី​ស៊​ត​នៅ​ខេត្តកំពត​ចេញដំណើរ​

707
ចែករម្លែក
  • 99
    Shares

ដោយៈ​ចាន់តូ / ភ្នំពេញៈ ដោយ​មិន​មានការ​បង្អង់​យូរ​គម្រោង​អភិវឌ្ឍន៍​ដីចម្ការ​ដូងក្រអូប និង រី​ស៊​ត​នៅ​ខេត្តកំពត នឹង​ចាប់ផ្ដើម​បើក​នៅពេល​ឆាប់ៗ​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃឹ​ត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី និង​ជា​ស្ថាបនិក​។​

​លោក​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែមករា​ថា​ដោយ​មើលឃើញ​ភាព​រីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នោះ​លោក​នឹង ប្រែក្លាយ​ដីព្រៃ​ទុកចោល​ឲ្យ​ក្លាយទៅជា​ចម្ការ​ដូងក្រអូប ចម្ការ​ទុរេន ដំណាំ​ចំរុះ និង​រី​ស៊​ត​( KC Farm & Resort) ផ្ទះ​លំហែរ​កាយ សួនផ្កា ជា​តំបន់​ទេសចរណ៍​។​គម្រោង​ថ្មី​នេះ​នៅលើ​ផ្ទៃដី​រាប់រយ​ហិកតា ដែលមាន​ចំងាយ​១១០​គីឡូម៉ែត្រ​ចេញពី​រមណីយដ្ឋាន​វត្ត​ភ្នំ តាមផ្លូវ​ជាតិ​លេខ​៣ ឬ​ជាតិ​លេខ​៤ និង​តាមផ្លូវ​លេខ​៤១ ស្ថិតនៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ។

​លោក ឃឹ​ត ឈឿន បាន​បញ្ជាក់ថា ផ្ទៃដី​ទំហំ​ជិត​មួយ​ពាន់​ហិកតា លោក​នឹង​អភិវឌ្ឍន៍​តំបន់​នោះ​ឲ្យ​ក្លាយទៅជា​តំបន់កសិកម្ម​មាន​ដំណាំ​ចម្រុះ​និង​លំហែ​។ ជាពិសេស​ចម្ការ​ដូងក្រអូប ចម្ការ​ទុរេន ងាយស្រួល​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ ក្នុងនោះ​ក៏មាន​ផ្ទះ​លំ​កាយ​កាយ មាន​សួនផ្កា សួន​កម្សាន្ត ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស ទៅ​កម្សាន្ត​និង​ស្នាក់នៅ​បែប​ធម្មជាតិ​ពិតៗ ។​
​លោក​បន្តថា​ចំពោះ​ពូជ​ដូងក្រអូប​និង​បច្ចេកទេស អ្នកជំនាញ នាំចូល​មកពី​ប្រទេស​ថៃ ។​គម្រោង​នេះ​រយៈពេល​បី​ឆ្នាំ បាន​ទទួលផល ទីផ្សារ​ក្នុងស្រុក​និង មាន​រោងចក្រ​សម្រាប់​កែឆ្នៃ​។​

​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី មាន​សំណង់​បុរី វីឡា ខុន​ដូរ ផ្សារ ខេ​ស៊ី ចម្ការ រី​ស៊​ត​កំពត ក៏បាន​ចាប់ផ្ដើម​គម្រោង​ថ្មី​លក់​ចែកជូន​អតិថិជន​ផងដែរ ។ អតិថិជន អាចទាក់ទង​នៅ​ការិយាល័យ​លក់​មាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​) បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង ប្រហែល​១២០០​ម៉ែត្រ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕ ល​