គម្រោង​Gold Tower ៤២ ដែលជា​អគារ​ខ្ពស់បំផុត​នៅ​កម្ពុជា​ប្រកាស​បញ្ចប់​ការសាងសង់​គ្រោង​អគារ

946
ចែករម្លែក
  • 202
    Shares

ដោយ:សុផល/​ភ្នំពេញ ​៖ បន្ទាប់ពី​ផ្អាក​ដំណើរការ​មួយរយៈ​ពេល​មក​គម្រោង​Gold Tower 42 បាន​បន្ត​ការសាងសង់​វិញ​ហើយ​ពេលនេះ​ការសាងសង់​គ្រោង​អគារ​បានបញ្ចប់​ជា​ស្ថាពរ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមករា ឆ្នាំ​២០១៩​។​

​គម្រោង​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Shenzhen Hongtao Co.,Ltd និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ម៉ា​កាវ Weimin បាន​បង្កើត​ទីផ្សារ​តុបតែង​ស្ថាប​ត្យ កម្ម​អគារ ខ្ពស់​នៅ​អាស៊ីអាគ្នេយ៍​។​

​លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បាន​ស្វាគមន៍​ភ្ញៀវ​ជនជាតិ​ចិន និង​កូរ៉េ​ដែល បានមកពី​ចម្ងាយ និង​បានថ្លែងអំណរ គុណ​ចំពោះ​ក្រុមហ៊ុន Hongtao Weimin ចំពោះ​ការចូល រួម​ចំ ណែ​ក​វិ​ជ្ជ មាន​របស់ ខ្លួន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការសាងសង់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ​ផ ង​ដែរ​។​

លោក​បាន​បន្តថា គម្រោង​អគារ Gold Tower នេះ​គឺជា​និ​មិ ត្ត​រូប នៃ​កិច្ច​សហ​ប្រ តិ​ប​ត្តិ​កា រ​អោយ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​កម្ពុជា​និង​ចិន និង​ពង្រឹង ការផ្លាស់ ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ បន្ទាប់ពី​កំណែ ទម្រង់ និង ការអភិវឌ្ឍន៍​ជាច្រើន​ឆ្នាំ​មក ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​គួរឱ្យ កត់​ស ម្គា​ល់​លើ​គ្រប់​ទិ ដ្ឋ​ភាព​នៃ​ការសាងសង់ និង​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​បាន​ក្លាយជា​ប្រទេស​ដ៏​សំ ខាន់​មួយ​នៅក្នុង ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​អាស៊ីអាគ្នេយ៍​ផងដែរ​។​យើង​សូម​ស្វាគមន៍​មិត្ត​ជន​ជា តិ​ចិន​ចាស់ និង​ថ្មី​ដែល បានមក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​វិនិយោគ​ផ្លាស់ប្តូរ និង​អភិវឌ្ឍ​ជំពូក ថ្មី​នៃ មិត្ត ភាព​របស់ ប្រទេស​កម្ពុជា – ចិន​។​
​លោក​ក៏បាន​លើកឡើងថា​ការវិនិយោគ​លើក​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៨​កន្លងមក មាន​ចំនួន​ប្រមាណ​៥៧៥៥​លាន​ដុល្លារ​អាមេរិក តួលេខ​នេះ​មានការ​ថយចុះ​ទាប​ជាង​ឆ្នាំ​២០១៧ កី​ពិតមែន ប៉ុន្តែ​ការវិនិយោគ​នេះ​មានការ​ដាក់ទុន​អភិវឌ្ឍន៍​ជាក់ស្តែង​ក្នុង​កម្រិត​ខ្ពស់ជាង​ឆ្នាំមុន​។ រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុកថា​វិស័យ​ឧស្សាហកម្ម​សំណង​ជា​សសរស្តម្ភ មួយ​ដែល​ធានា​ចីរភាព នៃ​កំ​ណើ​ផល​ទុក​សរុប​របស់​កម្ពុជា ។​

​លោ​កថា ​វិស័យ​សំណង់​បានផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២០​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ នៅ​ទូទាំងប្រទេស ក្នុង​នៅ​ប្រមាណ​១៥​ម៉ឺន​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ​។​

លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រ​សូង​ពាណិជ្ជកម្ម​បានលើកឡើង​ថា​អគារ Gold Tower បានបង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​ការ​រចនា ការសាងសង់ និង​ការគ្រប់គ្រង​គម្រោង​ដែល​ឆ្លុះបញ្ចាំង ពី​ភាព ខ្លាំងក្លា​នៃ​កិច្ចសន្យា​ទូទៅ​របស់​ក្រុមហ៊ុន Hongtao Weimin និង​សមត្ថភាព​ក្នុង ការគ្រប់គ្រង គម្រោង​នៅក្រៅ​ប្រទេស​បាន​យ៉ាង​ល្អ​។

​លោក​បាន​គូសបញ្ជាក់ថា​ ​គម្រោង នេះ​គឺជា​អគារ​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​គម្រោង​ដែលមាន​ឥទ្ធិពល​បំផុត​សម្រាប់​សហគ្រាស​ចិន​នៅ​ក្រុង Shenzhen និង​ឧស្សាហកម្ម​សាងសង់​ម៉ា​កាវ​ ដើម្បី​ចូលរួម​ក្នុងការ​ស្ថាបនា​ទីក្រុង​ក​ម្ពុ​ជា​។ វា​មាន​សារៈសំខាន់​យ៉ាង​ធំធេង និងឥទ្ធិពល​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-ចិន​។ យើង​មាន​ទំនុក ចិត្ត​លើ​ការ សាងសង់​អគារ​បាន​យ៉ាង​រលូន​នាពេល​អនាគត​ហើយ​សូម​ជូនពរ​យ៉ាង​កក់ក្តៅ​ចំពោះ​ការបើក​សម្ពោធ​អគារ Golden Tower នៅ​ដើម​ឆ្នាំនេះ​ផង​ដែរ​។​

​លោក Liu Nianxin ប្រធាន​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (​ខេ​ម​បូ​ឌា​) Co., Ltd. បាន​និយាយថា នៅ​ថ្ងៃ​ដ៏​ល្អ​បែបនេះ គម្រោង​អគារ ដ៏​ខ្ពស់​នៅ​រាជធានី​ភ្នំ ពេញ​ត្រូវបាន ចុះ​កិច្ចសន្យា​ដោយ​ក្រុមហ៊ុន Hongtao Weimin ដែលមាន​ការខិតខំ​ប្រឹង ប្រែង​រួមគ្នា​របស់​ដៃគូ​សហការទាំងអស់ គឺជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Hongtao និង​ស្ថាបត្យកម្ម​របស់​ម៉ា​កាវ Weimin​ដែល​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ទីផ្សារ​តុបតែង​ស្ថាបត្យកម្ម​ខ្ពស់បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

លោក​បន្តថា​វា​មាន​សារៈសំខាន់​ណាស់​ដែល​ក្នុងនាម​ជា​អ្នកម៉ៅការ​ទូទៅ​យើង​មាន​កិត្តិយស​យ៉ាង​ជ្រាលជ្រៅ​ក្នុងការ​ចូលរួម​ក្នុងការ​សាងសង់ និង​ការអភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុ ជា​អោយ មាន​ភាពរឹងមាំ និង​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុងកា​រកសា ង​គម្រោង ប្រកបទៅដោយ​គុណ​ភា ពនៅ​អា ស៊ី​អាគ្នេយ៍ និង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​កសាង​បូជនីយដ្ឋាន​សម្រាប់​មិត្តភាពរវាងប្រជា​ពលរដ្ឋ ចិន​និង​ប្រជាជន​កម្ពុជា​ហើយ​បន្ត​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ និង​ការផ្លាស់ប្តូរ​រវាង​ចិន​និង​កម្ពុជា​ផងដែរ​។​

​គម្រោង​អគារ Gold Tower ស្ថិតនៅក្នុង​ទីក្រុង​ដ៏​មមាញឹក​នៃ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា គឺជា​គម្រោង​ដ៏​មាន ឥទ្ធិពល​បំផុត​សម្រាប់​សហគ្រាស​នៅ​ក្រុង Shenzhen និង​ម៉ា​កាវ​ដើម្បី​ចូល​រួ ម​ក្នុង​ការសាងសង់​និង​អ ភិ​វ​ឌ្ឍ​រា ជ​ធានី​របស់​ប្រទេស​កម្ពុជា​។

បន្ទាប់ពី​បញ្ចប់​គម្រោង អគារ ដែល​មា ន​កម្ពស់​ខ្ពស់ជាង ២០០​ម៉ែត្រ​និង​មាន​ចំនួន ៤២​ជាន់​នេះ វា​គឺជា​អគារ​ដ៏​ខ្ពស់ មួយ​ដែ ល​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ និង​លំនៅដ្ឋាន ហើយ​អគារ​នេះ​មា ន​ក្រឡា​ផ្ទៃ​សរុប​ទំហំ ១២៩.៣០០​ម៉ែត្រការ៉េ​។ បន្ទាប់ពី​គម្រោង​នេះ​ត្រូវបាន​កំ ណ​ត់​នឹង​ព​ន្លឿ​ន ការ វិនិយោគ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ការសាងសង់​ជញ្ជាំង​កញ្ចក់ ការដំឡើង​អគ្គិសនី និង​វិស្វកម្ម ខាងក្នុង​ផ្ទះ នឹងត្រូវ​បញ្ចប់​ការសាងសង់​គម្រោង​នេះ​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ២០២០៕​B/