គយ​កម្ពុជា​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៣២​នៃ​អង្គការ​គយ​ពិភព លោក​នៅ​ក្រុង​ព្រុ​ច​សែ​ល​

932
ចែករម្លែក

ដោយៈ​ស៊ា ថាំង​/ភ្នំពេញ​ៈ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានឲ្យដឹងថា​បណ្ឌិត​គុណ​ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​អគ្គ នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៣២ របស់​អង្គការ​គយ​ពិភពលោក​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣០ ខែ​មិ ថុ​នា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ស៊ិ​ក​។​

គយ​កម្ពុជា​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៣២​នៃ​អង្គការ​គយ​ពិភព លោក​នៅ​ក្រុង​ព្រុ​ច​សែ​ល​

​ប្រភព​ពត៌មាន​បានឲ្យដឹងថា​សន្និបាត​គយ​ពិភពលោក​ឆ្នាំនេះ​នេះ​ដឹកនាំ​ដោយ​លោក​Enrique Canon​អគ្គនាយក​​គយ​នៃ​រដ្ឋបាល​គយ​ប្រទេស អ៊ុយ​រ៉ា​ហ្គា​យ ដោយមាន​ការចូលរួម​ពី​សំណាក់​អគ្គនាយក​គយ​និង​គណៈប្រតិភូ​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​១៧២​តំណាង​វិស័យ​ឯកជន​និង​អ្នក សង្កេតការណ៍​អន្តរជាតិ​សំខាន់​ផ្សេងៗ​ជាច្រើន​ទៀត​។​អង្គសន្និបាត​បាន​ពិ ភា ក្សា​ផ្តោតលើ​ប្រធានបទ​គន្លឹះ​មួយចំនួន​រួមមាន​៖១.​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដែល​ផ្តោត​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ២.​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និ​ច និង​ការ​ប្រឈម​របស់​រដ្ឋបាល​គយ ៣.​ការទប់ស្កាត់​ប្រឆាំង​ហិរញ្ញប្ប​ទាន​ខុសច្បាប់​។​៤.​សហប្រតិបត្តិការ​រវាង​គយ និង ប៉ូលីស​ក្នុងការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​និង​៥.​ការកសាង​ធនធានមនុស្ស អភិវឌ្ឍ​ស្ថាប័ន​និង​អភិបាលកិច្ច​។​ទន្ទឹមនេះ អង្គសន្និបាត​ក៏បាន​សា្ត​ប់ របាយ​ការ ណ៍​និង​ពិភាក្សា​លើ​ការងារ​បច្ចេកទេស​គយ ដូចជា វិធាន​ដើមកំណើត​ទំនិញ ការកំណត់​តម្លៃ​គិត​ពន្ធគយ​និង​ការចាត់​ថ្នាក់​ទំនិញ​អនុលោមភាព​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការកសាង​សមត្ថភាព​។​នៅក្នុង​ចំណោម​ឧបករណ៍​សំខាន់ៗ​របស់​WCO​អង្គសន្និបាត​ក៏បាន​អនុម័ត​ក្របខណ្ឌ​ស្តង់ដារ​ស្តីពី​កា​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន​ដើម្បី​ជួយ​ឱ្យ​ប្រទេស​ជា​សមាជិក​អាច​អភិវឌ្ឍ​យុទ្ធសាស្ត្រ​និង​ផែនការ​គ្រប់គ្រង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។​អង្គសន្និបាត​បាន​បង្កើត​ក្រុមការងារ​ពិនិត្យឡើងវិញ​នូវ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សាមញ្ញ​កម្ម​និង​សុខដុម​នីយកម្ម​នីតិវិធី​គយ​និង​រៀបចំ​ផែនការ​សកម្មភាព​បី​ឆ្នាំ​សម្រាប់​ឆ្នាំ​(២០១៩-២០២១) ។​

គយ​កម្ពុជា​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៣២​នៃ​អង្គការ​គយ​ពិភព លោក​នៅ​ក្រុង​ព្រុ​ច​សែ​ល​

​ក្នុង​សន្និបាត​ឆ្នាំនេះ​អង្គសន្និបាត​ក៏បាន​បោះឆ្នោត​ជាសម្ងាត់​ដើម្បី​ជ្រើសរើស​អគ្គលេខាធិការដ្ឋាន​សម្រាប់​អណ​ត្តិ​៥​ឆ្នាំ​បន្ទាប់ (២០១៩- ២០២៣)​។ ជា​លទ្ធផល​លោក​បណ្ឌិត KunioMikuryria​មកពី​ប្រទេស​ជប៉ុន​ត្រូវបាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​អង្គការ​គយ​ពិភពលោក​សម្រាប់​១​អាណ​ត្តិ​បន្តទៀត​។​

​គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ជួបជុំ​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​គយ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក​អគ្គនាយក​KulitSombatsiri ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​ទាំងពីរ​និង​ពិភាក្សា​​ពី​លក្ខខណ្ឌ​តម្រូវ​ដើម្បី​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទំនិញ​ឆ្លងកាត់​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជណាចក្រ​ថៃ​។​

​បន្ថែម​ពីនេះ​គណៈប្រតិភូ​គយ​កម្ពុជា​បាន​បន្តដំណើរ​ទៅ​ចូលរួម​សន្និបាត​លើក​ទី​២០​នៃ​រដ្ឋបាល​គយ​ប្រទេស​និយាយ​ភាសា​បារាំង ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង​។ អង្គសន្និបាត​បាន​ពី​ភា​ក្សា​លើ​ប្រធានបទ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​គយ រួម មានការ​ផ្លាស់ប្ដូរ​និង​ចែក​រំលែក​បទពិសោធ​និង​ការលើកកម្ពស់​ការប្រើប្រាស់​ភាសា​បារាំង​នៅក្នុង​វិស័យ​គយ​។​

​តំណាង​គណៈប្រតិភូ​គយ​កម្ពុជា​ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​បទពិសោធ និង វឌ្ឍនភាព​នៃ​កំណែទម្រង់​និង​ទំនើប​កម្ម​ស្ថាប័នគយ​កម្ពុជា​ជាពិសេស​លើ​ការ អនុ​វ ត្ត​ប្រព័ន្ធ​អាស៊ី​គូ​ដា (ASYCUDA), E-Customs និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ជូន​អង្គប្រជុំ​ដែរ​៕MN