គយ​កម្ពុជា​អះអាងថា​កាកសំណល់​ប្លា​ស្ទិ​ច​៨៤​កុង​តឹ​ន័​រ ត្រូវបាន​ដឹក​ចេញទៅ​ប្រទេស​ដើម​វិញ​ហើយ​

136
ចែករម្លែក

ដោយ:​ស៊ា ថាំង​/​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អះអាង​ឲ្យដឹងថា​កាកសំណល់​ប្លា​ស្ទិ​ច​ចំនួន​៨៣​កុង​តឹ​ន័​រ ដែ​ល​ក្រុមហ៊ុន​បរទេស​បាន​ដឹក​មក​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ ត្រូវបាន​ដឹកជញ្ជូន​ចេញទៅ​កាន់​ប្រទេស​ដើម​វិញ​អស់ហើយ និង​បាន​ផាកពិន័យ​ក្រុមហ៊ុន​នោះ​ជា​ប្រាក់​ចំនួន​១០៣៧​លាន​រៀល​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផ្សាយ​កាលពី​ថ្ងៃទី​១៦​កញ្ញា​នេះ​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១៥​កញ្ញា​កន្លងមកនេះ​កាកសំណល់​ប្លា​ស្ទិ​ច​ចំនួន​៦៩​កុង​តឹ​ន័​រ ដែល​នៅសល់​ត្រូវបាន​ដឹកជញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​អស់​ហើយ បន្ទាប់ពី​កាលពី​ថ្ងៃទី ២០​សីហា​ឆ្នាំ​២០១៩​នោះ គេ​បាន​ដឹ​កេ​ជញ្ជូន​ចេញ​មុន​អស់​១៤​កុង​តឹ​ន័​រម​ក​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អះអាងថា​ក្រុមហ៊ុន​ចិន​ឈ្មោះ​CHUNGYEUN PLASTIC MANUFACTURE Co, LTD ជា​អ្នក​លបលួច​នាំចូល​កាកសំណល់​ប្លា​ស្ទឹ​ច​ទាំង​៨៣​កុង​តឹ​ន័​រ​នេះ​ចូលមក​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ស្រាវជ្រាវ​ឃើញ​មក សមត្ថកិច្ច​កម្ពុជា​បានសម្រេច​ដាក់បន្ទុក​លើ​ក្រុមហ៊ុន​ល្មើស​នេះ រួមមាន​ការផាកពិន័យ​ថវិកា​ចំនួន ១០៣៧​លាន​រៀល​។​ឬ​ប្រមាណ​ជាង​២៥​ម៉ឹ​ន​ដុល្លារ​អា​មេ​រិច​និង​ចេញថ្លៃ​ចាយវាយ​ដឹកជញ្ជូន​ចេញទៅ​វិញ​ទាំងអស់ ​នូវ​កុង​តឹ​ន័​រ​កាកសំណល់​ទាំងនោះ​ទៅ​ប្រទេស​ដើម ​គឺ​ប្រទេស​កាណាដា​វិញ​ហើយ៕B/