គយ​ឃើញ​គួរឱ្យ​សង្ស័យ ដល់​តែ​ឆែកឆេរ​ឃើញ​លាក់​កណ្តុរ​ជាង ២០ ក្បាល​ក្នុង​សំពត់​

163
ចែករម្លែក

ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចោទប្រកាន់​ដោយសារ​គាត់​លាក់​កណ្តុរ​រោម​វែង រហូតដល់​ទៅ ២៤ ក្បាល​ក្នុង​សំពត់​របស់ខ្លួន​ក្នុង​បំណង​រត់ពន្ធ​ចូល​កោះ​តៃវ៉ាន់​។
​ ​
ត្រឡប់​ពី​ដើរលេង​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ស្ត្រី​ឈ្មោះ អ៊ូ (Wu) វ័យ ៦០ ឆ្នាំ​ខាងលើនេះ​ត្រូវបាន​មន្ត្រី​គយ​ឃាត់​ឆែកឆេរ​នៅ​កោះ​ឃី​ន​មិន (Kinmen) នៃ​កោះ​តៃវ៉ាន់ ដោយសារ​ពួកគេ​ឃើញ​គួរឱ្យ​សង្ស័យ​។​
​ ​
កង​ឆ្មាំ​ឆ្នេរសមុទ្រ​បាន​សង្កេតឃើញ​ដំណើរ​របស់​ស្ត្រី​រូបនេះ រាង​ចម្លែក​ពេល​គាត់​ឆ្លងកាត់​កំពង់ ផែ​សួយ​ថូ (Shuitou Port) នៅ​ឃី​ន​មិន ហើយក៏​បាន​ឃាត់​ឆែកឆេរ​គាត់​តែម្តង​។​នៅពេល ឆែកឆេរ​ក៏​ស្រាប់តែ​រកឃើញ​កណ្តុរ​រោម​វែង​រហូតដល់​ទៅ ២៤ ក្បាល​គួរឱ្យភ្ញាក់ផ្អើល​។​
​ ​
សូមបញ្ជាក់ថា កណ្តុរ​រោម​វែង​គឺជា​សត្វ​ដ៏​ពេញនិយម​សម្រាប់​ការចិញ្ចឹម​លេង​នៅផ្ទះ​។​
​ ​
ស្ត្រី​ខាងលើ​បាន​សារភាពថា គាត់​បាន​ទិញ​កណ្តុរ​រោម​វែង​នេះ​នៅ​ប្រទេស​ចិន ក្នុង​មួយ​ក្បាល​តម្លៃ ៥០ យ័ន (៧,៥ ដុល្លារ​អាមេរិក​) សម្រាប់​អា​ឈ្មោល ហើយ​មី​ញី​ថ្លៃ ១៥០ យ័ន (២២ ដុល្លារ​អាមេរិក​)​។
​ ​
គាត់​និយាយទៀតថា ទីផ្សារ​នៅ​កោះ​តៃវ៉ាន់ អា​ឈ្មោល​មួយ​ថ្លៃ ៥០០ លុយ​តៃវ៉ាន់ (១៦ ដុល្លារ​អាមេរិក​) ហើយ​មី​ញី​មួយ​ថ្លៃ ១.០០០ លុយ​តៃវ៉ាន់ (៣២ ដុល្លារ​អាមេរិក​)៕ ប្រែ​សម្រួល​: ខុម​